វេទិកាស្តីពីការកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍជានិរន្តរភាពនៃអង្គការសហប្រតិបត្តិការសៀងហៃបានបើកធ្វើ លោកស្រី Shen Yueyue អានសារលិខិតអបអរសាទររបស់លោកប្រធានរដ្ឋចិន Xi Jinping

CRI, May 22, 2025
Size:

ថ្ងៃទី២០ខែឧសភា វេទិកាស្តីពីការកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍជានិរន្តរភាពនៃអង្គការសហប្រតិបត្តិការសៀងហៃបានបើកធ្វើនៅក្រុង Xi’an ខេត្ត Shaanxi  លោកស្រី Shen Yueyue អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងជាប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការមេត្រីភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាងនៃអង្គការសហប្រតិបត្តិការសៀងហៃបានអានសារលិខិតអបអរសាទររបស់លោកប្រធានរដ្ឋចិន Xi Jinping និងថ្លែងសុន្ទរកថាគន្លឹះ 

លោកស្រី Shen Yueyue បានថ្លែងថា សារលិខិតអបអរសាទរបានបង្ហាញយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ខ្ពស់របស់លោកប្រធានរដ្ឋចិន Xi Jinping ចំពោះការលុបបំបាត់ភាពក្រីក្រនិងជំរុញការអភិវឌ្ឍជានិរន្តរភាព និងការរំពឹងទុកដ៏ស្មោះចំពោះរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃក្នុងការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នានិងកសាងសហគមន៍រួមវាសនានៃអង្គការសហប្រតិបត្តិការសៀងហៃ 

លោកស្រី Shen Yueyue បានថ្លែងទៀតថា ការកាត់បន្ថយភាពក្រីក្រនិងជំរុញការអភិវឌ្ឍជានិរន្តរភាពគឺសមស្របនឹងបំណងប្រាថ្នាដ៏ល្អបវររបស់រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃដែលជំរុញជីវភាពរស់នៅរបស់ប្រជាជននិងស្វែងរកការអភិវឌ្ឍ ដែលមានអត្ថន័យដ៏សំខាន់ចំពោះការពន្លឿនការអនុវត្តជាក់ស្តែងនូវរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិនិងជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ