"ទិវាទេសចរណ៍ចិន"លើកទី១៥ ៖បង្កើតទិដ្ឋភាពថ្មីសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌

CRI, May 22, 2025
Size:

      ថ្ងៃនេះគឺ"ទិវាទេសចរណ៍ចិន ១៩ ឧសភា"លើកទី១៥។ តំបន់ជាច្រើននៅទូទាំងប្រទេសចិនបានដាក់ចេញសកម្មភាពក្រោមប្រធានបទផ្សេងៗ និងវិធានការផ្តល់ផលប្រយោជន៍ដល់ប្រជាជន ដើម្បីផ្តល់ជូនភ្ញៀវទេសចរនូវពិធីបុណ្យទេសចរណ៍វប្បធម៌ដ៏សប្បាយរីករាយ។

      ស្របជាមួយនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ទេសចរណ៍វប្បធម៌ឆ្លាតវៃបានក្លាយជាទិសដៅថ្មីនៃការអភិវឌ្ឍ។ "បច្ចេកវិទ្យាAI នឹងបង្កើតថ្មីនូវរចនាសម្ព័ន្ធនៃឧស្សាហកម្មទេសចរណ៍វប្បធម៌" ដែលបានក្លាយជាគំនិតឯកភាពរួមក្នុងមជ្ឈដ្ឋានឧស្សាហកម្មទេសចរណ៍៕