ក្រសួងការបរទេសចិន៖ប្រទេសចិនដែលបើកចំហជាកាលានុវត្តភាពរបស់ពិភពលោកជានិរន្ត៍

CRI, May 21, 2025
Size:

ទាក់ទិននឹងករណីដែលអង្គការសហប្រជាជាតិបានប្រកាសរបាយការណ៍ថា ការសម្របសម្រួលគោលនយោបាយនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាជាគន្លឹះសំខាន់សម្រាប់ការលំនឹងសេដ្ឋកិច្ចពិភពលោកនិងជំរុញការអភិវឌ្ឍដោយនិរន្តរភាព ពេលឆ្លើយតបសំណួរ លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងកាលពីថ្ងៃទី១៦ ខែឧសភាថា ហានិភ័យកាន់តែច្រើនដែលសេដ្ឋកិច្ចពិភពលោកប្រឈមមុខ កាន់តែត្រូវឆ្លើយតបទៅនឹងបញ្ហាប្រឈមដោយបើកចំហរ ដើម្បីដោះស្រាយការខ្វែងគំនិតតាមរយៈកិច្ចសហប្រតិបត្តិការ។ប្រទេសចិនដែលបើកចំហរជាកាលានុវត្តភាពរបស់ពិភពលោកជានិរន្ត៍។

លោកLinJianបានលើកឡើងថា យើងខិតខំប្រឹងប្រែង ដើម្បីបង្កើតបរិយាកាសប្រកបអាជីវកម្មបែបទីផ្សារភាវូបនីយកម្ម និយតកម្មនិងសាកលភាវូបនីយកម្ម ខិតខំប្រឹងប្រែងធ្វើឱ្យទីផ្សារដ៏ធំអស្ចារ្យរបស់ខ្លួនទៅជាទីផ្សារដែលចែករំលែកសម្រាប់ពិភពលោក និងខិតខំប្រឹងប្រែងជំរុញសកលភាវូបនីយកម្មនៃសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

លោកLinJianបន្តទៀតថា ក្រោមសភាពការណ៍នាពេលបច្ចុប្បន្ន ភាគីនានាត្រូវតែគាំពាប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មពិភពលោក គាំពាបរិយាកាសអន្តរជាតិប្រកបដោយភាពបើកចំហនិងកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវការអភិវឌ្ឍដោយចីរភាពនិងវិបុលភាពរួម៕