ផ្លូវរថភ្លើងចិន-ឡាវជួយទុរេនស្រស់របស់ប្រទេសអាស៊ីអាគ្នេយ៍ឱ្យទៅដល់ប្រទេសចិន

lmcchina.org, May 19, 2025
Size:

ចាប់តាំងពីខែឧសភាមក ដោយសារទុរេនអាស៊ីអាគ្នេយ៍បានឈានចូលដល់រដូវប្រមូលផលល្អបំផុត ការដឹកជញ្ជូនទំនិញតាមខ្សែសង្វាក់ត្រជាក់ឆ្លងព្រំដែននៃផ្លូវរថភ្លើងចិន-ឡាវបានបន្តដំណើរការយ៉ាងមមាញឹក។

"ខ្សែដឹកជញ្ជូនរហ័សឡានឆាង-មេគង្គ" នៃសផ្លូវរថភ្លើងចិន-ឡាវ បានក្លាយជាច្រកផ្លូវដឹកជញ្ជូនទុរេនល្អបំផុត ដោយសារតែទំនិញអាចត្រូវបានដឹកជញ្ជូនដោយផ្ទាល់ទៅដល់ប្រទេសពាក់ព័ន្ធទាំងអស់ក្នុងរយៈពេល ២៦ ម៉ោង ហើយពេលវេលានៃការដឹកជញ្ជូនអាចត្រូវបានគ្រប់គ្រងបាន។ ជារៀងរាល់ថ្ងៃ  រថភ្លើងខ្សែសង្វាក់ត្រជាក់ដែលផ្ទុកទុរេនចំនួន ៣ គ្រឿង ចេញដំណើរពីទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវ ទៅកាន់ទីក្រុងគុនមីង រួចត្រូវបានរៀបចំឡើងវិញយ៉ាងឆាប់រហ័ស ហើយដឹកជញ្ជូនទៅកាន់ទីផ្សារសំខាន់ៗនៅទូទាំងប្រទេសចិន រួមមានទីក្រុងប៉េកាំង សៀងហៃ និងក្វាងចូវជាដើម។ លោក ឡី វិនអ៊ូ អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិ តាថែ ក្រុងគុនមីង បាននិយាយថា បើប្រៀបធៀបនឹងការដឹកជញ្ជូនតាមផ្លូវថ្នល់ និងផ្លូវសមុទ្របែបប្រពៃណី ការដឹកជញ្ជូនតាមផ្លូវនេះអាចធានាបាននូវពេលវេលា និងមានការខាតបង់កម្រិតទាបជាង។ ក្រុមហ៊ុនរបស់លោកដឹកជញ្ជូនទុរេនប្រហែល ២០០០ កុងតឺន័រតាមរយៈផ្លូវរថភ្លើងចិន-ឡាវជារៀងរាល់ឆ្នាំ ដែលបានជួយលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូន។

ដោយសារការការប្រមូលផលទុរេនរបស់ប្រទេសថៃត្រូវបានគេរំពឹងថានឹងកើនឡើង ៣០% នៅឆ្នាំ ២០២៥ សមត្ថភាពដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវរថភ្លើងចិន-ឡាវនឹងត្រូវបានពង្រីកព្រមពេលជាមួយគ្នា ហើយចំនួនអតិបរមានៃរថយន្តខ្សែសង្វាក់ត្រជាក់ដែលចូលព្រំដែន គឺ ១១០ គ្រឿងក្នុងមួយថ្ងៃ។