លោក Xi Jinping៖ភាសាចិនគឺជាផលិតផលវប្បធម៌សាធារណៈដ៏សំខាន់ដែលប្រទេសចិនជូនចំពោះពិភពលោក

CRI, May 19, 2025
Size:

លោកXi Jinpingប្រធានរដ្ឋចិនមានប្រសាសន៍ថា ភាសាជាឧបករណ៍សម្រាប់មនុស្សជាតិផ្លាស់ប្តូរគំនិត ជាមធ្យោបាយបន្តវេនមរតកអរិយធម៌និងជាស្ពានសម្រាប់បង្កើនការយល់ដឹងគ្នា។ភាសាចិនបាននិងកំពុងផ្ទុកនូវតម្រិះប្រាជ្ញាអរិយធម៌រាប់ពាន់ឆ្នាំនៃប្រជាជាតិចិន ជាផលិតផលវប្បធម៌សាធារណៈដ៏សំខាន់ដែលប្រទេសចិនជូនចំពោះពិភពលោក។ ការគាំទ្រនិងបម្រើដល់សហគមន៍អន្តរជាតិក្នុងការបង្រៀនភាសាចិនគឺជាទំនួលខុសត្រូវរបស់ប្រទេសចិនដែលក្នុងនាមជាប្រទេសភាសាកំណើត។

ក្នុងនាមជាភាសាមួយក្នុងចំណោមភាសាដែលមានប្រវត្តិសាស្ត្រដ៏យូរអង្វែងនិងចំនួនមនុស្សប្រើប្រាស់ច្រើនជាងគេលើពិភពលោកភាសាចិនដែលមានកម្លាំងជិវិតដ៏ខ្លាំងក្លាបានឆ្លងកាត់ដែនកំណត់នៃពេលវេលានិងលំហប្រកបដោយតម្រិះប្រាជ្ញានិងមនោសញ្ចេតនានៃមនុស្សជាតិ ជំរុញអរិយធម៌មិនដូចគ្នាធ្វើការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមក។ 

ភាពទាក់ទាញរបស់ភាសាចិនមិនត្រឹមតែស្ថិតនៅក្នុងប្រទេសចិនតែប៉ុណ្ណោះទេ ហើយក៏បានហួសពីព្រំដែនជាតិ ឆ្ពោះទៅកាន់ពិភពលោក។ 

ភាសាចិនបានក្លាយទៅជាភាសាផ្លូវការនិងភាសាការងាររបស់មហាសន្និបាតនៃអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខអង្គការស្បៀងអាហារនិងកសិកម្មអន្តរជាតិ អង្គការសុខភិបាលពិភពលោកជាដើម។មានសហគ្រាសអន្តរជាតិជាច្រើនបានយល់ឃើញថា ការចេះភាសាចិននឹងអាចបង្កើនការផ្លាស់ប្តូរនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូប្រទេសចិន។ការប្រើប្រាស់ភាសាចិនជាទូទៅបានអំណាយផលនិងផ្ដល់ភាពងាយស្រួលនិងឱកាសជាច្រើនដល់ប្រជាជនលើពិភពលោក។ 

ឥទ្ធពលរបស់ភាសាចិននៅបង្ហាញក្នុងវិស័យផ្លាស់ប្តូរវប្បធម៌និងអប់រំ។ភាពយន្តចិន តន្ត្រីចិននិងអក្សរសិល្ប៍ចិនជាដើមដែលជាផលិតផលវប្បធម៌ចិនបានពេញនិយមនៅក្រៅប្រទេស មានមិត្តភក្តិបរទេសកាន់តែច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងលើការរៀនភាសាចិន។ 

លោក Xi Jinping បានថ្លែងថា ការអប់រំភាសាចិនអន្តរជាតិទទួលការស្វាគមន៍ជាទូទៅដែលបានបង្ហាញពីភាពទាក់ទាញនៃការបើកចំហនិងបរិយាបន្ន តម្លៃនៃការរៀនសូត្រពីគ្នាទៅវិញទៅមក ស្មារតីនៃកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះដែលបានប្រមូលផ្តុំនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ឥស្សរជនក្នុងនិងក្រៅប្រទេស៕