តំណាងចិន៖ តួនាទីរបស់អ.ស.ប.ត្រូវពង្រឹង តែមិនអាចកាត់បន្ថយបានទេ

CRI, May 16, 2025
Size:

ថ្ងៃទី ១២ ខែឧសភា លោក Fu  Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងក្នុងកិច្ចប្រជុំរាយការណ៍ស្តីពី”គំនិតផ្តួចផ្តើមអំពីកំណែទម្រង់របស់អង្គការសហប្រជាជាតិក្នុងឱកាសខួប ៨០ ឆ្នាំ”ថា បច្ចុប្បន្ន ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងប្រែប្រួលថ្មី ឯកតោភាគីនិយមបន្តងើបឡើង បញ្ហាប្រឈមសកលលេចចេញឥតឈប់ឈរ ហេតុនេះ តួនាទីរបស់អង្គការសហប្រជាជាតិត្រូវពង្រឹង តែមិនអាចកាត់បន្ថយបានទេ។

លោក Fu  Cong បានថ្លែងថា ក្នុងនាមជាអង្គការអន្តរជាតិអន្តររដ្ឋាភិបាលដែលប្រកបដោយភាពទូទៅបំផុត ភាពជាតំណាងបំផុតនិងកិត្យានុភាពបំផុត អង្គការសហប្រជាជាតិបានដើរតួនាទីដ៏សំខាន់ក្នុងរយៈពេល ៨០ ឆ្នាំកន្លងទៅសម្រាប់ការគាំពារសន្តិភាពពិភពលោក និងជំរុញការអភិវឌ្ឍរួម។ ភាគីចិនរំពឹងថា កំណែទម្រង់របស់អង្គការសហប្រជាជាតិអាចទទួលបានប្រសិទ្ធភាពជាក់ស្តែង ដើម្បីគាំពារកិត្យានុភាពនិងឋានៈរបស់អង្គការសហប្រជាជាតិ និងគាំពារផលប្រយោជន៍នៃប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ៕