ការដឹកជញ្ជូនរហ័សខិតខំបង្កើត "គំរូមាស" នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

lmcchina.org, May 12, 2025
Size:

ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្រុមហ៊ុនដឹកជញ្ជូនរបស់ប្រទេសចិនបន្តជំរុញការតភ្ជាប់ ការវិនិយោគពាណិជ្ជកម្ម និងការលើកកម្ពស់បច្ចេកវិទ្យា ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនក្នុងតំបន់។

ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនជាងគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ទំហំពាណិជ្ជកម្មរបស់ប្រទេសវៀតណាមជាមួយប្រទេសចិនបានកើនឡើងលើសពី ២០០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣។ ក្នុងបរិការណ៍នេះ ក្រុមហ៊ុន SF Express កំពុងខិតខំអភិវឌ្ឍអាជីវកម្មឆ្លងព្រំដែន ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន Nanning Unicom ដើម្បីធ្វើឱ្យស៊ីជម្រៅនូវអាជីវកម្មបោសសម្អាតគយដែលដំណើរការដោយខ្លួនឯង។ នាពេលបច្ចុប្បន្ននេះ ក្រុមបោសសម្អាតគយដែលដំណើរការដោយខ្លួនឯងរបស់ក្រុមហ៊ុន SF Express នៅក្នុងប្រទេសវៀតណាមមានជាង ២៣០ នាក់ ដែលនេះបានកាត់បន្ថយនូវពេលវេលានៃការបោសសម្អាតគយជាច្រើន។

ក្រុមហ៊ុន JD Logistics បានចូលទីផ្សារវៀតណាមក្នុងឆ្នាំ ២០១៩ ហើយបានបន្តបង្កើនការវិនិយោគនៅក្នុងបណ្តាប្រទេសទន្លេមេគង្គ។ ក្រុមហ៊ុននេះមានឃ្លាំងស្តុកនៅក្រៅប្រទេសចំនួន ៧ រួមមានប្រទេសម៉ាឡេស៊ី សឹង្ហបុរី ថៃ និងវៀតណាមជាដើម ដែលភាគច្រើនបម្រើដល់ក្រុមហ៊ុនប្រទេសអាស៊ីអាគ្នេយ៍ ក្រុមហ៊ុនចិនដែលធ្វើវិនិយោគនៅប្រទេសអាស៊ីអាគ្នេយ៍ និងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែននៃប្រទេសចិន និងប្រទេសអាស៊ីអាគ្នេយ៍។

ដើម្បីកាត់បន្ថយនូវការចំណាយ និងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការដឹកជញ្ជូនឆ្លងព្រំដែន ចាប់តាំងពីឆ្នាំ ២០២៤ មក ក្រុមហ៊ុន ZTO បានផ្តោតលើការស្វែងរកគំរូដឹកជញ្ជូនឆ្លងកាត់ព្រំដែន "ការដឹកជញ្ជូនតែម្តង" នៅក្នុងតំបន់ក្វាងស៊ី។ នៅប្រទេសវៀតណាម ក្រុមហ៊ុន ZTO បានទិញភាគហ៊ុនចំនួន ២០% នៃក្រុមហ៊ុន GHN ដែលជាក្រុមហ៊ុនឡូជីស្ទីក និងដឹកជញ្ជូនរហ័សធំទី ៣ របស់វៀតណាម។

ក្រុមហ៊ុនដឹកជញ្ជូនរហ័សរបស់ប្រទេសចិននឹងបន្តចូលរួមការពង្រឹងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។