លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងកាលពីថ្ងៃទី ៨ ខែឧសភាថា ចិននឹងមិនយល់ព្រមជាដាច់ខាត ហើយកាន់តែមិនអាចធ្វើការលះបង់ជំហរជាគោលការណ៍របស់ខ្លួន ឬសច្ចយុត្តិធម៌អន្តរជាតិដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយឡើយ។
លោក He Yadong បានបន្តថា ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួនក្នុងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការដាក់ពន្ធគយដោយខុសទំនងរបស់សហរដ្ឋអាមេរិក ។ ប្រសិនបើអាមេរិកចង់ដោះស្រាយបញ្ហាតាមរយៈការចរចា នោះ ត្រូវតែប្រឈមមុខដោយត្រឹមត្រូវចំពោះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់អាមេរិកផ្ទាល់និងពិភពលោដោយសារតែការដាក់ពន្ធគយដោយឯកតោភាគី ហើយត្រូវបង្ហាញឱ្យឃើញពីភាពស្មោះត្រង់របស់អាមេរិកសម្រាប់កិច្ចពិភាក្សា និងត្រៀមលក្ខណៈដើម្បីកែតម្រូវទង្វើខុសឆ្គង ដូចជាការលុបចោលពន្ធគយដោយឯកតោភាគីជាដើម ក៏ដូចជាចាត់វិធានការដើម្បីដើរទៅរកទិសដៅដូចគ្នាជាមួយចិន ។ប្រសិនបើអាមេរិកនិយាយផ្សេងហើយធ្វើផ្សឹងនោះ ឬក៏ប៉ុនបងចង់បន្តធ្វើការគំរាមកំហែងនិងបោកបញ្ឆោតដោយយកការចរចាធ្វើជាលេស នោះភាគីចិននឹងមិនយល់ព្រមជាដាច់ខាត៕