កើនឡើង១២០ភាគរយយ៉ាងគំហុក !

CRI, May 7, 2025
Size:

តាមទិន្នន័យបង្ហាញឱ្យដឹងថា ឆ្នាំ២០២៤ ទំហំទីផ្សារសម្លៀកបំពាក់ទាន់សម័យរបស់ចិនដែលយកសម្លៀកបំពាក់បែបចិនថ្មីជាតំណាងមានតម្លៃលើសពី២សែន២ម៉ឺនលានយាន់ប្រាក់ចិន តាមការប៉ាន់ប្រមាណ ដល់ឆ្នាំ២០២៥នឹងឡើងដល់២សែន៥ម៉ឺនលានយាន់ប្រាក់ចិន  ពីថ្ងៃទី១ខែមករាដល់ថ្ងៃទី២៩ខែមេសាឆ្នាំ២០២៥ ទំហំជួញដូរសម្លៀកបំពាក់ទាន់សម័យរបស់ចិនដែលយកសម្លៀកបំពាក់បែបចិនថ្មីជាតំណាងបានកើនឡើងលើសពី១២០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន 

ស្របនឹងការលើកកម្ពស់នៃស្តង់ដារសោភ័ណភាពនិងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា មុខរបរសម្លៀកបំពាក់បានបញ្ចេញកម្លាំងរស់រវើកដែលពីមុនមិនធ្លាប់មាន  តាមទិន្នន័យថ្មីបំផុតនៃរដ្ឋបាលជាតិស្ថិតិចិនបង្ហាញឱ្យដឹងថា នៅត្រីមាសទីមួយឆ្នាំនេះ ការសម្រេចបាននូវការវិនិយោគជាក់ស្តែងនៃមុខរបរសម្លៀកបំពាក់របស់ចិនបានកើនឡើងជិត២៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ល្បឿនកំណើនបានលើសពីវិស័យពេញនិយមជាច្រើន