ថ្ងៃទី១ខែឧសភា សកម្មភាពស្តីពីរដូវកាលប្រើប្រាស់អន្តរជាតិឆ្នាំ២០២៥និងជាទិវាទិញទំនិញ៥ឧសភានៃទីក្រុងសៀងហៃលើកទី៦ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលប្រជាជនក្រុងសៀងហៃបានចាប់ដំណើរការជាផ្លូវការ។
លោក Wang Xiaozhen អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ដើម្បីបញ្ចេញឧត្តមភាពនៃប្រភពធនធានម៉ាកយីហោប្រព័ន្ធផ្សព្វផ្សាយថែមមួយកម្រិតទៀតនិងបំផុសសក្តានុពលនៃទីផ្សារប្រើប្រាស់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តជំរុញការផ្សព្វផ្សាយចម្រុះបែប"គំនិត+សិល្បៈ+បច្ចេកវិទ្យា" ផ្តោតលើទិដ្ឋភាពនៃការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតថ្មី ដូចជាការទិញឥវ៉ាន់ល្អៗ IPសំខាន់ៗ និងសកម្មភាពប្រកបដោយលក្ខណៈពិសេសជាដើម ជំរុញការអភិវឌ្ឍនៃទីផ្សារប្រើប្រាស់ ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការកសាងក្រុងសៀងហៃឱ្យក្លាយជាមជ្ឈមណ្ឌលនៃការប្រើប្រាស់អន្តរជាតិ។
រដូវកាលប្រើប្រាស់អន្តរជាតិឆ្នាំ២០២៥គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពមួយចំនួន"ទិញទំនិញនៅប្រទេសចិន" ដែលរៀបចំដោយក្រសួង-ស្ថាប័នចំនួន៦ដូចជាក្រសួងពាណិជ្ជកម្មចិនជាដើម ដែលនឹងចាត់ទុកការកែលម្អការអនុវត្តគោលនយោបាយបង្វិលសងប្រាក់ពន្ធវិញនៅពេលចេញពីដែនចិនជាឱកាសមួយ ដើម្បីជួយអ្នកស្រុកនិងភ្ញៀវទេសចរណ៍អន្តរជាតិចូលទិញផលិតផលសកលល្អៗ និងរីករាយជាមួយសេវាកម្មប្រកបដោយគុណភាពខ្ពស់៕