ឥស្សរជននៃប្រទេសជាច្រើន៖បន្ទាប់ពីទស្សនាពន្លាជាតិចិន យើងចង់ទៅដើរកម្សាន្តនៅចិនណាស់

CRI, May 6, 2025
Size:

       ពិព័រណ៍ពិភពលោកក្រុងOsaka ឆ្នាំ២០២៥ ដែលបានបើកធ្វើនៅថ្ងៃទី ១៣ ខែមេសា បាននិងកំពុងដំណើរការប្រកបដោយភាពអ៊ូអរ ។ ក្នុងនាមជាពន្លាជាតិដែលមានទ្រង់ទ្រាយធំជាងគេនិងមានភាពជាតំណាងជាងគេក្នុងពិព័រណ៍ពិភពលោកលើកនេះ ពន្លាជាតិចិនមិនត្រឹមតែបានបង្ហាញពីវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិចិនដូចជាសិល្បៈអក្សរផ្ទង់ចិនជាដើមប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីសមិទ្ធផលនៃការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាច្រើនលើវិស័យឈានមុខ ដូចជាទីក្រុងនាពេលអនាគត ថាមពលបៃតង និងបញ្ញាសិប្បនិម្មិតជាដើម ដែលបានទាក់ទាញអ្នកទស្សនាដែលមកពីតំបន់នានាទូទាំងពិភពលោក ។

       បន្ទាប់ពីទស្សនាពន្លាជាតិចិន  លោកស្រី Yamada Tomiyo ដែលមកពីប្រទេសជប៉ុនបានថ្លែងថា មិននឹកស្មានទាល់តែសោះថា ពន្លាជាតិចិនបានតាំងបង្ហាញនូវសំណាកដីភពព្រះចន្ទ យើងអាចមើលឃើញយ៉ាងច្បាស់ ពិតជាអស្ចារ្យមែន ‌! បន្ទាប់ពីទស្សនាពន្លាជាតិចិន យើងចង់ទៅដើរកម្សាន្តនៅចិនណាស់ ។

        សូមបញ្ជាក់ថា ពិព័រណ៍ពិភពលោកក្រុងOsaka ឆ្នាំ២០២៥ នឹងដំណើរការរហូតដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥ ៕