គិតមកដល់បច្ចុប្បន្ន ពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី១៣៧មានពាណិជ្ជករបញ្ជាទិញបរទេសចំនួនជាង២២ម៉ឺននាក់បានចូលរួម ដែលបំបែកកំណត់ត្រាខ្ពស់បំផុតបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃពិព័រណ៍លើកមុនៗ

CRI, May 6, 2025
Size:

        ដំណាក់កាលទីពីរនៃពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី១៣៧ ហៅកាត់ពិព័រណ៍ Canton បានបិទបញ្ចប់នៅថ្ងៃទី២៧ ខែមេសា ។ តាមព័ត៌មាននៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន ដែលជាស្ថាប័នរៀបចំពិព័រណ៍នេះបានឱ្យដឹងថា  គិតរហូតដល់ថ្ងៃទី ២៧ ខែមេសា មានពាណិជ្ជករបញ្ជាទិញបរទេសចំនួន២២៤៣៧២ នាក់ ដែលមកពីប្រទេសនិងតំបន់ចំនួន២១៩នៅលើពិភពលោកទាំងមូលបានចូលរួមការតាំងពិព័រណ៍ ដែលបានបំបែកកំណត់ត្រាខ្ពស់បំផុតបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃពិព័រណ៍លើកមុនៗ ។

        នៅពេលមុននេះ លោក He Yadong អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ទិដ្ឋភាពដ៏អ៊ូអរនិងការពិភាក្សាយ៉ាងសកម្ម បានបង្ហាញយ៉ាងពេញលេញនូវជំនឿចិត្តរបស់មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មសកលចំពោះអនាគតនៃសេដ្ឋកិច្ចរបស់ចិន ហើយបានបំពេញបន្ថែម “កម្លាំងលើកទឹកចិត្ត”សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិនផងដែរ ៕