កាលពីថ្ងៃទី ២៩ ខែមេសា រថភ្លើងដឹកជញ្ជូនពហុមធ្យោបាយអន្តរជាតិ ចិន-ឡាវ-ថៃ-មីយ៉ាន់ម៉ា តាម"ផ្លូវដែកដឹកជញ្ជូនរហ័ស ឡានឆាង-មេគង្គ" ដែលដំណើរការដោយក្រុមហ៊ុនឡូជីស្ទីកចិន និងបរទេស(យូណាន) បានចេញដំណើរជាលើកដំបូងពីស្ថានីយរថភ្លើងមជ្ឈមណ្ឌលគុនមីង វ៉ាចាយីង ខាងលិច។
រថភ្លើងដឹកជញ្ជូនពហុមធ្យោបាយអន្តរជាតិ ចិន-ឡាវ-ថៃ-មីយ៉ាន់ម៉ា តាម"ផ្លូវដែកដឹកជញ្ជូនរហ័ស ឡានឆាង-មេគង្គ"នេះ យកផ្លូវរថភ្លើងចិន-ឡាវជាចំណងផ្សារភ្ជាប់ស្នូល ដោយបានរួមបញ្ចូលនូវមធ្យោបាយដឹកជញ្ជូនជាច្រើនប្រភេទដូចជាផ្លូវដែក ផ្លូវថ្នល់ និងផ្លូវសមុទ្រ ហើយបានបង្កើតជាបណ្តាញដឹកជញ្ជូនឆ្លងកាត់ព្រំដែន "គុនមីងប្រទេសិន-វៀងចន្ទន៍ប្រទេសឡាវ-រ៉ាណុងប្រទេសថៃ-យ៉ាងហ្គូនប្រទេសមីយ៉ានម៉ា"។
រថភ្លើងដែលចេញដំណើរជាលើកដំបូងនេះ បានផ្ទុកនូវកុងតឺណឺចំនួន ៣២ រួមមាន"ផលិតផលគុនមីង"ជាច្រើនប្រភេទដូចជា ផលិតផលកសិកម្មពិសេសលើតំបន់ខ្ពង់រាបយូណាន ប្រដាប់ប្រដាប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារៈសំណង់ជាដើម ដែលមានតម្លៃសរុបជាង ១៦ លានយាន់។ បន្ទាប់ពីរចេញដំណើរពីស្ថានីយរថភ្លើង វ៉ាងចាយីង ខាងលិច ក្នុងទីក្រុងគុនមីង រថភ្លើងដឹកជញ្ជូនអន្តរជាតិនេះនឹងធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវដោយចំណាយពេល ២៦ ម៉ោង តាមរយៈផ្លូវរថភ្លើងចិន-ឡាវ រួចផ្ទេរទៅរ៉ាណុងប្រទេសថៃតាមផ្លូវថ្នល់ ហើយចុងក្រោយទៅកាន់ទីក្រុងយ៉ាងហ្គូននៃប្រទេសមីយ៉ាន់ម៉ាតាមផ្លូវសមុទ្រ។ ពេលវេលានៃការដឹកជញ្ជូនទាំងមូលត្រូវបានកាត់បន្ថយប្រហែល ៥០% បើប្រៀបធៀបនឹងការដឹកជញ្ជូនតាមផ្លូវសមុទ្របែបប្រពៃណី ហើយតម្លៃនៃការដឹកជញ្ជូនត្រូវបានកាត់បន្ថយជាង ២០% ។
នៅពេលអនាគត ទីក្រុងគុនមីងនឹងសម្រេចជាប្រចាំនូវការដឹកជញ្ជូននៃរថភ្លើងដឹកជញ្ជូនពហុមធ្យោបាយអន្តរជាតិ ចិន-ឡាវ-ថៃ-មីយ៉ាន់ម៉ា តាម"ផ្លូវដែកដឹកជញ្ជូនរហ័ស ឡានឆាង-មេគង្គ"។ តាមរយៈ "ការជញ្ជូនតែម្តង" តាមពហុមធ្យោបាយ" ដោយមាន"វិកយបត្ររួមតែមួយ" យើងអាចសម្រេចបាន "ការដឹកជញ្ជូនតែម្តង ការទូទាត់តែម្តង និងការខ្ចប់តែម្តង" ដើម្បីកាត់បន្ថយនូវការចំណាយលើការដឹកជញ្ជូនរបស់ក្រុមហ៊ុន។ ជាមួយគ្នានោះ វេទិកាដឹកជញ្ជូនឆ្លាតវៃនឹងត្រូវបានប្រើប្រាស់ ដើម្បីតាមដានស្ថានភាពនៃការដឹកជញ្ជូនទំនិញឱ្យទាន់ពេល និងលើកកម្ពស់តម្លាភាព និងសមត្ថភាពឆ្លើយតបបន្ទាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់។ លើសពីនេះ តួនាទីរបស់ឃ្លាំងស្តុកនៅក្រៅប្រទេសនឹងត្រូវបានប្រើប្រាស់យ៉ាងពេញលេញ ដើម្បីពន្លឿនការបង្កើតឃ្លាំងស្តុកនៅក្នុងក្រុងវៀងចន្ទន៍ប្រទេសឡាវ ខេត្តរ៉ាណុងប្រទេសថៃ និងក្រុងយ៉ាងហ្គូនប្រទេសមីយ៉ាន់ម៉ាជាដើម ដើម្បីជំរុញការផ្លាស់ប្តូរពី "សេដ្ឋកិច្ចបែបច្រកដឹកជញ្ជូន" ទៅជា "សេដ្ឋកិច្ចនៅនឹងកន្លែង"។