វេទិកានវានុវត្តន៍ប្រព័ន្ធសារព័ត៌មានសកលលើកទី៤ប្រារព្ធធ្វើនៅក្រុងQufuខេត្តShandong

CRI, April 30, 2025
Size:

ថ្ងៃទី២៥ ខែមេសា វេទិកានវានុវត្តប្រព័ន្ធសារព៍ត៌មានសកលលើកទី៤ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលខេត្តShandongបានរៀបចំធ្វើនៅក្រុងQufuខេត្តShandong ក្រោមប្រធានបទ “ការផ្លាស់ប្តូរនិងរៀនសូត្រគ្នាពីទៅវិញទៅមក បច្ចេកវិទ្យាបង្កើនកម្លាំងចលករ៖កម្លាំងអរិយធម៌ក្នុងការអភិវឌ្ឍនិងកំណែទម្រង់”។តំណាងជាង៣០០រូបដែលមកពីអង្គការនិងប្រព័ន្ធសារព័ត៌មានអន្តរជាតិ ធនាគារគំនិតជាតិនិងអន្តរជាតិ សហគ្រាសឆ្លងដែនជាដើមនៃប្រទេសនិងតំបន់ចំនួន៩៥បានចូលរួមវេទិកានេះតាមអនឡាញនិងនៅហ្នឹងកន្លែង។

លោកShen Haixiongអនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាន់ខ្ជាប់ការកសាងស្ពានសន្ទនាតាមរយៈប្រព័ន្ធសារព័ត៌មាន ចាប់ដៃជាមួយមិត្តភក្តិនៃប្រទេសនានា ដើម្បីបន្តបញ្ចូលកម្លាំងអរិយធម៌សម្រាប់សន្តិសភាពនិងការអភិវឌ្ឍនៃពិភពលោក។សូមឱ្យយើងចាត់ទុកក្រុងQufuដែលជាទីក្រុងអធិយធម៌បុរាណជាសាក្សី រួមគ្នាចារទំព័រថ្មីប្រកបដោយ “អរិយធម៌ល្អផូរផង់រៀងខ្លួននិងរៀនសូត្រពីគ្នាដើម្បីល្អដូចគ្នា” ចាប់ដៃរួមគ្នាកសាងទិដ្ឋភាពថ្មីនៃអរិយធម៌មនុស្សជាតិដែល “អ្វីៗទាំងអស់សុទ្ធតែមានភាពរុងរឿង”៕