ថ្ងៃទី ២៦ ខែមេសា សមិទ្ធផលបច្ចេកវិទ្យាកំពូលៗមួយចំនួនធំបានបង្ហាញមុខក្នុងពិព័រណ៍សមិទ្ធផលនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា(ខេត្តអានហួយ) ចិនលើកទី៣ ។ ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងផ្តល់ជាវេទិកាសេវាកម្មធំៗចំនួន ៥ ពោលគឺ៖ សមិទ្ធផលបច្ចេកវិទ្យា តម្រូវការខាងវិទ្យាសាស្ត្រ ហិរញ្ញវត្ថុខាងបច្ចេកវិទ្យា ធនធានមនុស្សខាងបច្ចេកវិទ្យា និងការកៀរគរវិនិយោគទុនពីពាណិជ្ជករបច្ចេកវិទ្យា ដើម្បីជំរុញការបំប្លែងការស្រាវជ្រាវឱ្យទៅជាសមិទ្ធិផលជាក់ស្តែង ជួយសហគ្រាសឱ្យដោះស្រាយបញ្ហាលំបាកខាងវិទ្យាសាស្ត្រ និងដើម្បីជំរុញការរួមបញ្ចូលគ្នានូវការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងផលិតកម្មបែបនវានុវត្តន៍ ។
គិតត្រឹមខណៈពេលនេះ ពិព័រណ៍នេះប្រមូលបានតម្រូវការនៃសហគ្រាសចំនួន 1606 គម្រោងដែលរាប់តាំងពីខែមករាឆ្នាំនេះមក ដែលគិតតាមចំនួនសមិទ្ធផលបច្ចេកវិទ្យាគឺ 4280 គម្រោង បានកើនឡើងទ្វេដងបើប្រៀបធៀបនឹងពិព័រណ៍ឆ្នាំមុន ។ ចំណែកគម្រោងជួញដូរដំបូងមានចំនួនលើសពី៤០០ គម្រោង ដែលមានទំហំទឹកប្រាក់លើសពី១ សែនលានយាន់ប្រាក់ចិនជាលើកដំបូង៕