ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស

CRI, April 29, 2025
Size:

    "យើងទទួលបានការយកចិត្តទុកដាក់ជាច្រើនតាមរយៈពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិ  ជឿជាក់ថា ស្របពេលដែលគោលនយោបាយពង្រីកការបើកទូលាយត្រូវបានអនុវត្តជាបន្តបន្ទាប់និងបរិយាកាសប្រកបអាជីវកម្មត្រូវបានកែលម្អ សេដ្ឋកិច្ចចិននឹងរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងភាពរឹងមាំ  យើងពោរពេញទៅដោយជំនឿចិត្តចំពោះទីផ្សារចិន " នៅក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី  ដែលបានបិទបញ្ចប់នៅថ្ងៃទី ១៨ ខែមេសា លោកស្រី Liu Xingshu អគ្គនាយិកានៃក្រុមហ៊ុន DFS ដែលជាពាណិជ្ជករលក់រាយទំនិញប្រណីតផ្នែកទេសចរណ៍ស្ថិតនៅក្រោមឱវាទក្រុមហ៊ុន LVMHGroup បារាំងប្រចាំនៅតំបន់ចិនបានបង្ហាញពីមតិយោបល់ដូចពោលខាងលើ 

    សហគ្រាសទុនបរទេសដូចសហគ្រាសរបស់លោកស្រីអ៊ីចឹងដែលមានសុទិដ្ឋិនិយមចំពោះប្រទេសចិនគឺមានចំនួនច្រើនណាស់  ក្នុងបរិបទបច្ចុប្បន្នដែលគាំពារនិយមផ្នែកពាណិជ្ជកម្មកំពុងងើបឡើងវិញនិងការប្រើប្រាស់ពន្ធគយយ៉ាងអនាធិបតេយ្យរបស់សហរដ្ឋអាមេរិកកំពុងប៉ះពាល់ដល់ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ព្រឹត្តិការណ៍អំពីទំនិញប្រើប្រាស់ដែលធ្វើឡើងក្រោមប្រធានបទ"រួមគ្នាចែករំលែកឱកាសបើកទូលាយ រួមគ្នាកសាងជីវភាពឱ្យកាន់តែល្អបវរ"លើកនេះគឺ កាន់តែមានតម្លៃ  ក្នុងរយៈពេល  ថ្ងៃកន្លងទៅនេះ ពិព័រណ៍ទំនិញប្រើប្រាស់លើកនេះបានទាក់ទាញសហគ្រាសចំនួន ១៧៦៧ សហគ្រាសនិងម៉ាកយីហោចំនួន ៤២០៩ ដែលមកពីប្រទេសនិងតំបន់ចំនួន ៧១ ជុំវិញពិភពលោក ទំហំជួញដូរតាមបំណងនៃកិច្ចសហប្រតិបត្តិការនៅនឹងកន្លែងមានចំនួន  ម៉ឺន  ពាន់លានយាន់ប្រាក់ចិន  មិនថាប្រទេសដែលចូលរួមពិព័រណ៍ ចំនួនម៉ាកយីហោឬមួយក៏កម្លាំងឥទ្ធិពលក្តី ក៏សុទ្ធតែបានបំបែកកំណត់ត្រាខ្ពស់ថ្មី 

    តើកម្លាំងទាក់ទាញបែបនេះមកពីណា ? ទិន្នន័យបានបង្ហាញថា នៅឆ្នាំ ២០២៤ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមចិនបានឡើងដល់ ៤៨, ទ្រីលានយាន់ប្រាក់ចិន កើនឡើង ,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលជាទីផ្សារប្រើប្រាស់ទំនិញធំទីពីរនិងជាទីផ្សារលក់រាយតាមបណ្តាញអ៊ីនធឺណេតធំទីមួយលើទូទាំងពិភពលោកក្នុងរយៈពេលជាង ១០ ឆ្នាំជាប់ៗគ្នា  ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ទីផ្សារប្រើប្រាស់របស់ចិនសម្រេចបាននូវការចាប់ផ្តើមប្រកបដោយភាពនឹងនរជាទូទៅ ហើយទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមចិនបានកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលលឿនជាង , ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន 

    ក្រុមហ៊ុនសាជីវកម្មវិទ្យាសាស្ត្រ Boston នៃសហរដ្ឋអាមេរិកបានថ្លែងថា ដើម្បីសម្របទៅតាមនិន្នាការថ្មីនៃការប្រើប្រាស់របស់ចិន ពួកគេបាននាំយកផលិតផលច្នៃប្រឌិតថ្មីចំនួន  ទៅចូលរួមពិព័រណ៍ដែលគ្របដណ្តប់វិស័យជាច្រើន ដូចជា ការគ្រប់គ្រងទម្ងន់និងការព្យាបាលជំងឺដុំមហារីកជាដើម ហើយរំពឹងថា នឹងជំរុញតម្រូវការខាងការប្រើប្រាស់ក្នុងវិស័យសុខភាពរបស់ប្រទេសចិនតាមរយៈការផ្គត់ផ្គង់ប្រកបដោយភាពច្នៃប្រឌិតថ្មី  លោក Liu Yunfeng អគ្គនាយកប្រតិបតិ្តរងនៃក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ប្រចាំនៅតំបន់ចិនបានថ្លែងថា ក្រុមហ៊ុននេះបានដាក់តាំងបង្ហាញស៊េរីរថយន្តចំនួន ១១ នៃម៉ាកយីហោជាច្រើនរបស់ខ្លួននៅឯពិព័រណ៍ទំនិញប្រើប្រាស់លើកនេះដែលបានឆ្លុះបញ្ចាំងពីពាក្យសន្យារយៈពេលយូរនិងជំនឿចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន Volkswagen ចំពោះទីផ្សាររបស់ចិន 

    ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី  មិនត្រឹមតែបានដាក់តាំងបង្ហាញផលិតផលថ្មីៗជាបន្តបន្ទាប់ប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់នូវឱកាសកាន់តែទូលំទូលាយសម្រាប់"ប្រែក្លាយពីសហគ្រិនដែលចូលរួមពិព័រណ៍ទៅជាពាណិជ្ជករបណ្តាក់ទុន"ផងដែរ 

    ទោះបីជាពិព័រណ៍ទំនិញប្រើប្រាស់បានបិទបញ្ចប់ហើយក៏ដោយ ក៏ប៉ុន្តែរឿងរ៉ាវនៃ"ឱកាសចិន"នៅតែបន្តកើតមានដដែល  ប្រទេសចិនបាននិងកំពុងបំពេញតាមពាក្យសន្យារបស់ខ្លួនតាមរយៈសកម្មភាពជាក់ស្តែងជាបន្តបន្ទាប់ ពោលគឺ ទ្វាររបស់ចិននឹងបើកចំហរឹតតែធំ  បើនិយាយចំពោះការវិនិយោគបរទេស តើឱកាសនៅឯណា អនាគតនៅឯណា ? ចម្លើយ គឺមិនបាច់និយាយក៏គេដឹងដែរ