ពេលនថ្មីៗនេះ កម្មវិធីសប្តាហ៍ផ្លាស់ប្តូរយុវជនចិន និងបរទេស ស្រុកជឹនយាន់ និងវិទ្យាស្ថានភូអឺ ឆ្នាំ ២០២៥ បានប្រារព្ធឡើងនៅស្រុកស្វយ័តជនជាតិយី ហានី និងឡាហ៊ូ ជឹនយាន់ នៃក្រុងភូអឺ។ យុវជនដែលមកពីប្រទេសចិន ឡាវ វៀតណាម និងកម្ពុជា បានទទួលអារម្មណ៍អំពីភាពទាក់ទាញនៃវប្បធម៌ដ៏ចម្រុះពណ៌របស់ស្រុកជឹនយាន់ តាមរយៈការចូលរួមសកម្មភាពផ្លាស់ប្តូរ និងយកបទពិសោធន៍ដោយផ្ទាល់។
និស្សិតមកពីប្រទេសវៀតណាមបាននិយាយដោយរីករាយថា "ស្រុកជឹនយាន់មានសារៈសំខាន់ណាស់សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី និងវប្បធម៌ប្រពៃណី ហើយការឌីហ្សាញផលិតផលច្នៃប្រឌិតវប្បធម៌បានបង្រួមនូវគំនិតច្នៃប្រឌិតបែបទំនើប និងរចនាបថបែបប្រពៃណីផង។ ខ្ញុំគិតថា វាពិតជាអស្ចារ្យណាស់។ ខ្ញុំនឹងនាំយកផលិតផលទាំងនេះត្រឡប់ទៅប្រទេសវៀតណាមវិញ ដើម្បីឱ្យមនុស្សកាន់តែច្រើនយល់ដឹងអំពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍របស់ជឹនយាន់"។
បន្ទាប់ពីដំណើរទស្សនកិច្ចនេះ យុវជនចិន និងបរទេសបានបញ្ចេញយោបល់របស់ខ្លួនអំពីការស្តារតំបន់ជនបទឡើងវិញ និងការអភិវឌ្ឍឧស្សាហកម្មជាដើមដោយឈរលើជំនាញ និងលទ្ធផលស្រាវជ្រាវរៀងៗខ្លួន។ និស្សិតមកពីប្រទេសកម្ពុជាបានលើកជាមតិថា គាត់នឹងណែនាំស្លឹកតែ កាហ្វេ និងផលិតផលផ្សេងៗទៀតរបស់ស្រុកជឹនយាន់ដល់ក្រុមគ្រួសារ មិត្តរួមថ្នាក់ និងមិត្តភក្តិរបស់ខ្លួន ហើយធ្វើជាអ្នកផ្សព្វផ្សាយ និងជាដៃគូអភិវឌ្ឍន៍នៃវប្បធម៌ជឹនយាន់។ "ប្រសិនបើខ្ញុំមានឱកាសមកធ្វើកម្មសិក្សា ឬរស់នៅក្នុងស្រុកជឹនយាន់ ខ្ញុំមុខជានឹងប្រើកម្លាំងផ្ទាល់ខ្លួនដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់ជឹនយាន់"។