ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៥ នេះ ចំនួនភ្ញៀវទេសចរដើរកម្សាន្តក្នុងស្រុករបស់ប្រទេសចិនបានឡើងដល់ ១.៧៩៤ ពាន់លាននាក់

CRI, April 28, 2025
Size:

ក្រសួងវប្បធម៌និងទេសចរណ៍ចិនបានប្រកាសព័ត៌មាននៅថ្ងៃទី ២៣ ខែមេសាថា យោងតាមលទ្ធផលនៃការពិនិត្យលើគំរូស្តីពីការធ្វើទេសចរណ៍ក្នុងស្រុកក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ ឱ្យដឹងថា ទេសចរដើរកម្សាន្តក្នុងស្រុកមាន ១.៧៩៤ ពាន់លាននាក់ កើនឡើង ៣៧៥ លាននាក់បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលត្រូវជា ២៦.៤%  ។ ការចំណាយសរុបលើការធ្វើដំណើរកម្សាន្តរបស់ពលរដ្ឋមានចំនួន ១.៨០ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ១៨.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤