ថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មចិនបានបញ្ចេញទិន្នន័យស្តីពីការប្រើប្រាស់ទុនបរទេសក្នុងត្រីមាសទី ១ ។ "ការកើនឡើងចំនួនមួយនិងការថយចុះចំនួនមួយ"៖ ក្នុងរយៈពេលបីខែដំបូង ចំនួនសហគ្រាសវិនិយោគបរទេសដែលបានបង្កើតថ្មីនៅទូទាំងប្រទេសចិនបានកើនឡើងចំនួន ១២៦០៣ ដែលបានកើនឡើង៤.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។ បរិមាណជាក់ស្តែងនៃដើមទុនបរទេសដែលបានប្រើប្រាស់ជាក់ស្តែងបានថយចុះចំនួន ២៦៩.២៣ ពាន់លានយាន់ប្រាក់ចិនដែលបានថយចុះ ១០.៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។
បើសិនជាចង់យល់ដឹងពីតក្កវិជ្ជានៅពីក្រោយទិន្នន័យ ត្រូវតែយល់ពីស្ថានភាពបច្ចុប្បន្នជាមុនសិន ។
ភាពវឹកវរ - ប៉ុន្មានខែថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានដំឡើងពន្ធគយដោយផ្តេសផ្តាស ជាពិសេសបានដំឡើងពន្ធគយខ្ពស់កប់ពពកទៅលើប្រទេសចិន ដែលបានរំខានដល់សេដ្ឋកិច្ចសកលនិងបង្កើតភាពមិនប្រាកដប្រជាដូច្នេះ វិនិយោគិនបរទេសមួយចំនួនបានជ្រើសរើសរង់ចាំមើល ។
ស្ថិរភាព - ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ថា "ប្រទេសចិនប្រកាន់ខ្ជាប់នូវការជំរុញកំណែទម្រង់និងការបើកទូលាយមិនងាករេ ទ្វារនៃការបើកទូលាយនឹងកាន់តែធំទូលាយ ហើយគោលនយោបាយប្រើប្រាស់ការវិនិយោគបរទេសគ្មានការផ្លាស់ប្តូរ ហើយនឹងមិនមានការផ្លាស់ប្តូរ"ទេ នេះនឹងនាំមកនូវភាពប្រាកដប្រជាដ៏មានតម្លៃដល់ពិភពលោក ៕