អ្នកនាំពាក្យក្រសួងការពារជាតិចិន៖ប្រទេសចិននិងកម្ពុជាប្រកាន់ខ្ជាប់កិច្ចសន្យានិងសច្ចភាពព្រមទាំងជួយគាំទ្រគ្នាទៅវិញទៅមកជាប់ជានិច្ច

CRI, April 27, 2025
Size:

   ថ្ងៃទី២៤ ខែមេសា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការពារជាតិចិន មានអ្នកសារព័ត៌មានបានសួរអំពីការអភិវឌ្ឍនៃទំនាក់ទំនងរវាងកងទ័ពចិននិងកម្ពុជា។

លោកZhang Xiaogangអ្នកនាំពាក្យក្រសួងការពារជាតិចិនបានលើកឡើងថា ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែមេសា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាតាមការអញ្ជើញ និងជួបសន្ទនាជាមួយអ្នកដឹកនាំកម្ពុជា ដែលបានកំណត់ទិសដៅច្បាស់លាស់សម្រាប់ការចាប់ដៃគ្នាកសាងសហគមន៍រួមវាសនាគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ប្រទេសចិននិងកម្ពុជាជាមិត្តដែកថែប ទោះបីស្ថាការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏តែងតែប្រកាន់ខ្ជាប់កិច្ចសន្យានិងសច្ចភាព ព្រមទាំងជួយគាំទ្រគ្នាទៅវិញទៅមក។ចិនរីករាយធ្វើការជាមួយភាគីកម្ពុជា ដើម្បីអនុវត្តយ៉ាងម៉ត់ចត់នូវគំនិតឯកភាពសំខាន់ៗរបស់អ្នកដឹកនាំនៃប្រទេសទាំង២ ប្រើប្រាស់ឱ្យបានល្អនូវយន្តការសន្ទនាជាយុទ្ធសាស្ត្រ “២+២”រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលទើបបង្កើតថ្មី ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការប្រាកដប្រជាមានភាពកាន់តែសម្បូរបែប និងជំរុញឱ្យទំនាក់ទំនងនៃកងទ័ពទាំងពីរឡើងដល់កម្រិតថ្មី៕