លោកGutters៖ផែនការចិនមានសារសំខាន់សម្រាប់សកម្មភាពអាកាសធាតុសកល

CRI, April 27, 2025
Size:

ថ្ងៃទី២៣ ខែមេសា លោកGuttersអគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានបើកធ្វើសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំមេដឹកនាំអំពីអាកាសធាតុនិងបរិវត្តកម្មដោយសច្ចភាព វាយតម្លៃខ្ពស់ចំពោះផែនការអាកាសធាតុថ្មីបំផុតដែលលើកឡើងដោយលោកXi Jinpingប្រធានរដ្ឋចិនក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ហើយកោតសរសើរថា វាមាន “សារសំខាន់ណាស់”ចំពោះសកម្មភាពអាកាសធាតុសកល។

លោកGuttersបានលើកឡើងថា កិច្ចប្រជុំលើកនេះបានបញ្ចេញសញ្ញាយ៉ាងខ្លាំងក្លាដែលសហគមន៍អន្តរជាតិរួមសាមគ្គីគ្នាឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។អ្នកដឹកនាំនៃប្រទេសជាច្រើនបានធ្វើកិច្ចសន្យាថា នឹងដាក់ចេញផែនការសកម្មភាពអាកាសធាតុថ្មីក្នុងពេលឆាប់ៗ ដែលជាការរួមចំណែកដោយស្ម័គ្រចិត្ត៕