តំណាងប្រទេសចិន៖យើងត្រូវការពហុភាគីនិយមជាងពេលណាៗទាំងអស់

CRI, April 25, 2025
Size:

ថ្ងៃទី២១ ខែមេសា លោកGengShuangតំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងថា ភាពរង្គោះរង្គើនិងបម្រែបម្រួលក្នុងពិភពលោកបច្ចុប្បន្នមានភាពកាន់តែខ្លាំងឡើងៗ យុត្តិធម៌និងសច្ចភាពកំពុងត្រូវបានជាន់ឈ្លី ហើយកត្តាអស្ថិរភាពនិងភាពមិនប្រាកដប្រជាកំពុងកើនឡើងយ៉ាងខ្លាំង។យើងត្រូវការពហុភាគីនិយមនិងការខិតខំប្រឹងប្រែងផ្នែកការទូតជាងពេលណាទាំងអស់ ដើម្បីគាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិ។

ពេលថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍រំលឹក “ទិវាពហុភាគីនិយមនិងការជំរុញសន្តិភាពអន្តរជាតិតាមរយៈការទូត”ដែលរៀបចំដោយអង្គការសហប្រជាជាតិ លោកGengShuangបានលើកឡើងថា ត្រូវតែគាំពារយ៉ាងម៉ឺងម៉ាត់នូវកិត្យានុភាពនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ប្រឈមមុខនឹងភាពចលាចលគ្រប់បែបយ៉ាង យើងត្រូវជំរុញសហគមន៍អន្តរជាតិឱ្យគាំពារប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូល និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលចាត់ទុកកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិជាមូលដ្ឋាន ហើយប្រឆាំងដាច់ខាតនូវអំពើខុសឆ្គងទាំងឡាយណាដែលល្មើសនិងប្រឆាំងនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ៕