ឈរលើមូលដ្ឋាននៃបរិមាណបង្កបង្កើនផលស្បៀងជាតិលើសពី០.៧ទ្រីលានគីឡូក្រាមជាលើកដំបូងនៅឆ្នាំ២០២៤ «របាយការណ៍ស្តីពីចក្ខុវិស័យនៃការអភិវឌ្ឍវិស័យកសិកម្មចិន(ឆ្នាំ២០២៥-ឆ្នាំ២០៣៤»ដែលចេញផ្សាយដោយគណៈកម្មាធិការអ្នកជំនាញផ្តល់សញ្ញាព្រមានខាងទីផ្សារនៃក្រសួងកសិកម្មនិងជនបទចិនបានព្យាករណ៍នាថ្ងៃទី២០ ខែមេសា ថា ទន្ទឹមនឹងកម្រិតអភិវឌ្ឍន៍បច្ចេកវិទ្យាផ្នែកកសិកម្មបានកើនឡើងដោយល្បឿនលឿន សមត្ថភាពធានាការផ្គត់ផ្គង់នៃកសិផលសំខាន់ៗនិងស្បៀងអាហារក្នុងរយៈពេល១០ឆ្នាំខាងមុខនឹងត្រូវលើកកម្ពស់ទាំងបរិមាណនិងគុណភាពដោយគ្រប់ជ្រុងជ្រោយ ប្រសិទ្ធភាពទូទៅនិងកម្លាំងប្រកួតប្រជែងនៃវិស័យកសិកម្មនឹងត្រូវបានបង្កើនយ៉ាងលេចធ្លោ។
របាយការណ៍នេះបានប្រកាសក្នុងសន្និសីទដែលរៀបចំដោយវិទ្យាស្ថានព័ត៌មានកសិកម្មនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិនកាលពីថ្ងៃទី២០ ខែមេសា។
របាយការណ៍នេះបានផ្តោតសំខាន់ទៅលើកសិផលចំនួន២០មុខ បូកសរុបនិងរំលឹកឡើងវិញនូវស្ថានភាពទីផ្សារនៅឆ្នាំ២០២៤ ហើយធ្វើការរំពឹងតុកចំពោះនិន្នាការផ្នែកផលិតកម្ម ការប្រើប្រាស់ ពាណិជ្ជកម្មនិងតម្លៃនៃផលិតផលកសិកម្មទាំងនេះក្នុងរយៈពេល១០ឆ្នាំខាងមុខ៕