ក្រសួងពាណិជ្ជកម្មចិន៖ ពីខែមករាដល់ខែមីនា តម្លៃបន្ថែមនៃការលក់ដុំនិងលក់រាយរបស់ប្រទេសចិនមានចំនួន៣,៣ទ្រីលានយាន់ប្រាក់ចិន កើនឡើងជាង៥,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន

CRI, April 23, 2025
Size:

        តាមដំណឹងរបស់ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា តាំងពីចូលឆ្នាំនេះមក ក្រសួងពាណិជ្ជកម្មចិនបានអនុវត្តយ៉ាងស៊ីជម្រៅនូវសេចក្តីសម្រេចចិត្តនិងការរៀបចំចាត់ចែងរបស់មជ្ឈិមបក្សនិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ពន្លឿនការកែលម្អប្រព័ន្ធចរាចរពាណិជ្ជកម្មទំនើប អនុវត្តវិធានការជាច្រើនដើម្បីជំរុញឱ្យការលក់ដុំនិងលក់រាយទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ តាមទិន្នន័យយដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនបានបង្ហាញថា ពីខែមករាដល់ខែមីនា តម្លៃបន្ថែមនៃការលក់ដុំនិងលក់រាយរបស់ប្រទេសចិនមានចំនួន៣,៣ទ្រីលានយាន់ប្រាក់ចិន កើនឡើងជាង៥,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលត្រូវជា ១០,៤ភាគរយនៃតម្លៃផលិតផលក្នុងស្រុកសរុប ។ ការលក់ដុំនិងលក់រាយរបស់ប្រទេសចិនមានការចាប់ផ្តើមដ៏ល្អប្រសើរ ដែលបានផ្តល់ការទ្រទ្រង់យ៉ាងខ្លាំងក្លាដល់ការពង្រីកតម្រូវការក្នុងស្រុក និងជំរុញឱ្យសេដ្ឋកិច្ចវិលជុំរបស់ប្រទេសចិនមានភាពកាន់តែរលូន ៕