នៅថ្ងៃទី ១៦ ខែមេសា តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនបានបង្ហាញថា តាមការគណនានិងផ្ទៀងផ្ទាត់ជាបឋមបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ចិនប្រចាំត្រីមាសទីមួយបៃឆ្នាំនេះមានចំនួន ៣១,៨៧៥៨ ទ្រីលានយាន់ប្រាក់ចិន បើគណនាតាមតម្លៃមិនប្រែប្រួល គឺបានកើនឡើង ៥,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។ និយាយជារួម សេដ្ឋកិច្ចចិនមានការចាប់ផ្តើមដ៏ល្អប្រសើរក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ៕