នៅថ្ងៃទី ១៨ ខែមេសា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មាន ។ លោក Xie Shaofeng អគ្គវិស្វករនៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានថ្លែងថា នៅត្រីមាសទីមួយនៃឆ្នាំនេះ តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានកើនឡើង ៦,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ដែលមានល្បឿនកំណើនលឿនជាង ០,៨ ភាគរយបើប្រៀបធៀបនឹងត្រីមាសទី ៤ នៃឆ្នាំមុន ។ ឧស្សាហកម្មផលិតគ្រឿងបរិក្ខារមានការអភិវឌ្ឍដ៏ល្អប្រសើរ ជាពិសេសគឺ ឧស្សាហកម្មដូចជាគ្រឿងអេឡិចត្រូនិកនិងរថយន្តជាដើមបានដើរតួនាទីយ៉ាងលេចធ្លោក្នុងការជំរុញកំណើន ។ ក្នុងត្រីមាសទីមួយនៃឆ្នាំនេះអត្រារួមចំណែកនៃវិស័យឧស្សាហកម្មចំពោះកំណើនម៉ាក្រូសេដ្ឋកិច្ចបានឡើងដល់ ៣៦,៣ ភាគរយដែលបានបន្តដើរតួនាទីជាយុថ្កាកាន់តែលេចធ្លោ ៕