អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី១៧ខែមេសាឱ្យដឹងថា គិតមកទល់វេលាថ្ងៃត្រង់ថ្ងៃទី១៧ខែមេសា ពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី១៣៧បានទាក់ទាញពាណិជ្ជករបញ្ជាទិញបរទេសចំនួនលើសពី១សែន១ម៉ឺននាក់ដែលមកពីប្រទេសនិងតំបន់ចំនួន២១៦លើទូទាំងពិភពលោក ដែលបានកើនឡើង១០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃពិព័រណ៍លើកទី១៣៥ ។
ពាណិជ្ជករបញ្ជាទិញជាច្រើនបានថ្លែងថា ពិតមែនតែបច្ចុប្បន្ននេះស្ថានការណ៍អន្តរជាតិមានភាពស្មុគ្រស្មាញក៏ដោយ ក៏ប៉ុន្តែពួកគេនៅតែមានសុទិដ្ឋិនិយមចំពោះប្រទេសចិនយ៉ាងមុតមាំនិងមានសុទិដ្ឋិនិយមចំពោះផលិតផលរបស់ចិន ។
ពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកនេះបានបើកធ្វើនៅក្រុង Guangzhou ចាប់ពីថ្ងៃទី១៥ខែមេសារហូតដល់ថ្ងៃទី៥ខែឧសភាខាងមុខនេះ ៕