ក្នុងឱកាសដែលលោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម កម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាវៀតណាម)បានចាប់ផ្តើមចាក់ផ្សាយនៅប្រទេសវៀតណាមកាលពីថ្ងៃទី១៤ខែមេសា។ នៅថ្ងៃដដែល ពិធីធ្វើកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានីយទូរទស្សន៍ជាតិវៀតណាមនិងជាសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងវៀតណាមក៏បានប្រារព្ធធ្វើនៅក្រុងហាណូយដែរ ។ លោក Phạm Minh Chính នាយករដ្ឋមន្ត្រីវៀតណាមបានផ្ញើសារលិខិតអបអរសាទរ ភ្ញៀវកិត្តិយសជាង១៥០រូបដែលបូករួមទាំងឥស្សរជនដ៏ល្បីឈ្មោះមកពីមជ្ឈដ្ឋាននានាដូចជានយោបាយ សេដ្ឋកិច្ច វប្បធម៌ ប្រព័ន្ធសារព័ត៌មាននិងអប់រំជាដើមរបស់ប្រទេសទាំងពីរវៀតណាមនិងចិនបានអញ្ជើញចូលរួមសកម្មភាពលើកនេះ ។
ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ចិននិងវៀតណាមជាប្រទេសជិតខាងមានរបបសង្គមនិយមដែលមានទឹកដីតភ្ជាប់ជាមួយគ្នា ប្រទេសទាំងពីរមានចំណងមិត្តភាពប្រពៃណីជាសមមិត្តនិងបងប្អូន។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរក្សាការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធសារព័ត៌មាននិងស្ថាប័នដ៏សំខាន់ៗរបស់វៀតណាមជាប់រហូតមក បានរួមគ្នាបង្កើតយន្តការសហប្រតិបត្តិការក្នុងតំបន់ដូចជា “ដៃគូអាស៊ាន”ជាដើម ដែលបានបង្កើតគំរូនៃកិច្ចសហប្រតិបត្តិការដ៏ជោគជ័យជាច្រើន ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈធ្វើខិតខំប្រឹងប្រែងរួមជាមួយមិត្តភក្តិមកពីមជ្ឈដ្ឋាននានារបស់វៀតណាម ឆ្លងតាមរយៈការអនុវត្តជាក់ស្តែង ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការបង្កើតសហគមន៍រួមវាសនាចិន-វៀតណាមដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ក៏ដូចជាកសាង“មហាផ្ទះទាំង៥ ”គឺសន្តិភាព សុខសាន្ត្រាន វិបុលភាព ស្រស់ស្អាតនិងមេត្រីភាព ៕