ស្របពេលខួប ២ ឆ្នាំនៃការចាប់ដំណើរការនូវរថភ្លើងដឹកអ្នកដំណើរអន្តរជាតិតាមផ្លូវដែកចិន-ឡាវ អ្នកយកព័ត៌មានទទួលបានដំណឹងពីក្រុមហ៊ុនផ្លូវដែកចិនប្រចាំក្រុងគុនមិងថា គិតត្រឹមថ្ងៃទី ១២ ខែមេសា រថភ្លើងដឹកអ្នកដំណើរអន្តរជាតិតាមផ្លូវដែកចិន-ឡាវបានដឹកជញ្ជូនអ្នកដំណើរឆ្លងដែនសរុបចំនួន ៤៨ម៉ឺន៧ពាន់នាក់ និងគ្របដណ្តប់ប្រទេស និងតំបន់ចំនួន ១១២ ជុំវិញពិភពលោក ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនក្នុងតំបន់។
សូមបញ្ជាក់ថា នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៣ ផ្លូវដែកចិន-ឡាវបានចាប់ផ្តើមដំណើរការនូវរថភ្លើងដឹកអ្នកដំណើរអន្តរជាតិ ដោយសម្រេចបាននូវការធ្វើដំណើរតាមផ្លូវដែកពីទីក្រុងគុនមីង ប្រទេសចិន ដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវក្នុងថ្ងៃតែមួយ។
ហើយពេលវេលាធ្វើដំណើរតាមផ្លូវដែកពីទីក្រុងគុនមីងខាងត្បូងដល់ទីក្រុងវៀងច័ន្ទត្រូវបានកាត់បន្ថយពី ១០ ម៉ោងនិង ៣០ នាទីនៅពេលដំណើរការដំបូងមកនៅត្រឹមប្រហែល ៩ ម៉ោងនិង ៣០ នាទី។ ចំណែកឯពេលវេលាចេញចូលព្រំដែនត្រូវបានកាត់បន្ថយពី ៩០ នាទីពេលដើមដំបូងមកនៅត្រឹម ៥០ នាទីជាអប្បបរមា។ ច្រករបៀងតាមផ្លូវដែក Mohan បានក្លាយជាច្រកដ៏សំខាន់សម្រាប់អ្នកដំណើរបរទេសចូលខេត្តយូណាន ប្រទេសចិន៕