វេទិកាជាន់ខ្ពស់នៃធនាគារគំនិតប្រព័ន្ធសារព័ត៌មានចិន-អាស៊ានបានបើកធ្វើនៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១១ ខែមេសា ក្រោមប្រធានបទ “ ប្រមូលផ្តុំកម្លាំងចលករថ្មីនៃកិច្ចសហប្រតិបត្តិការរវាងចិន-អាស៊ាន” ។ ឥស្សរជនចូលរួមវេទិកាបានកត់សម្គាល់ថា ប្រទេសចិននិងអាស៊ានមានទីតាំងភូមិសាស្ត្រជិតគ្នា ប្រជាជនមានចំណងមិត្តភាពដ៍ល្អ និងមានវប្បធម៌ស្រដៀងគ្នា ។
ធនាគារគំនិតប្រព័ន្ធសារព័ត៌មានរវាងភាគីទាំងពីរគួរតែពួតដៃគ្នាផ្សព្វផ្សាយឱ្យបានល្អនូវរឿងរ៉ាវអំពីការដែលចិននិងអាស៊ានមានទឹកដីតភ្ជាប់គ្នានិងមានជោគវាសនារួម ដើម្បីប្រមូលផ្តុំតម្រិះប្រាជ្ញានិងកម្លាំងជំរុញការអភិវឌ្ឍរួម។
តំណាងប្រមាណចំនួន ២៦០ រួបដែលមកពីប្រព័ន្ធសារព័ត៌មាន ធនាគារគំនិត ស្ថាប័នរដ្ឋាភិបាលនិងសហគ្រាសចំនួន១៦០របស់ចិននិងអាស៊ាន បានចូលរួមវេទិកាលើកនេះ ក្នុងអំឡុងពេលវេទិកា ធនាគារគំនិតជាន់ខ្ពស់ជាតិស៊ីនហ្វួចិនបានចេញផ្សាយរបាយការណ៍នៃធនាគារគំនិតស្តីពី«ចក្ខុវិស័យRCEPនិងផ្លូវសូត្រលើសមុទ្រ៖ លំហថ្មីនៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន»៕