ក្រសួងការបរទេសចិនថ្លែងថា ទំនាក់ទំនងចិន-អាស៊ានបង្ហាញពីគោលគំនិតការទូតជាមួយប្រទេសជិតខាងដែលប្រកបដោយភាពជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នា និងបរិយាបន្ន និងគោលនយោបាយមេត្រីភាពនិងសុខដុមរមនីយកម្មជាមួយប្រទេសជិតខាង

CRI, April 10, 2025
Size:

កាលពីថ្ងៃទី ៨ ខែមេសា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ អ្នកយកព័ត៌មានបានសួរថា ពេលថ្មីៗនេះ មានធនាគារគំនិតបានចុះផ្សាយអត្ថបទមួយដោយបញ្ជាក់ថា ប្រទេសចិន និងអាស៊ានបាននិងកំពុងក្លាយជាមជ្ឈមណ្ឌលនៃកម្លាំងឥទ្ធិពលថ្មីនៅអាស៊ីបូព៌ា។ ទំនាក់ទំនងចិន-អាស៊ានគឺផ្អែកលើការបំពេញបន្ថែមតម្រូវការរវាងគ្នានិងគ្នា ទំនាក់ទំនងពាណិជ្ជកម្មដ៏ញឹកញាប់ និងគុណតម្លៃរួម។ ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងភាគីទាំងពីរមានសារៈសំខាន់ខ្លាំង ដែលមិនត្រឹមតែចំពោះអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះសហគមន៍អន្តរជាតិផងដែរ។បទវិភាគបានសម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការជាមួយអាស៊ានបានក្លាយជាគំរូដ៏ល្អដែលប្រទេសចិនបានអភិវឌ្ឍទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ តើអ្នកនាំពាក្យមានការយល់ឃើញបែបណាចំពោះស្ថានការណ៍នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាននាពេលបច្ចុប្បន្ន? ហើយមានការវាយតម្លៃយ៉ាងណាចំពោះទំនាក់ទំនងរវាងចិនជាមួយប្រទេសជិតខាង?

លោក Lin Jian បានថ្លែងថា ទំនាក់ទំនងចិន-អាស៊ានបានបង្ហាញយ៉ាងច្បាស់ពីការប្រកាន់ខ្ជាប់របស់ចិនចំពោះគំនិតការទូតជាមួយប្រទេសជិតខាងដែលមានភាពជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នា និងបរិយាបន្ន និងគោលនយោបាយមេត្រីភាពនិងសុខដុមរមនីយកម្មជាមួយប្រទេសជិតខាង។ ការជឿទុកចិត្តគ្នាខាងនយោបាយនិងការរួមបញ្ចូលផលប្រយោជន៍រវាងប្រទេសចិននិងប្រទេសជិតខាងមានភាពស៊ីជម្រៅជាបន្តបន្ទាប់។ ប្រទេសចិនបានឈានដល់ការឯកភាពគ្នាស្តីពីការកសាងសហគមន៍ជោគវាសនារួមជាមួយប្រទេសជិតខាងចំនួន ១៧  ព្រមនិងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ជាមួយប្រទេសជិតខាងចំនួន ២៥ ហើយបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចំនួន ១៨