ទាក់ទិននឹងករណីដែលអាមេរិកប្រកាសអនុវត្តគោលនយោបាយដែលហៅថា “ ពន្ធគយទៅវិញទៅមក ” លោក Stéphane Dujarric អ្នកនាំពាក្យរបស់លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមាននៅថ្ងៃទី ៤ ខែមេសាថា គ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មឡើយ ហើយបញ្ហាប្រឈមដែលប្រទេសអន់ខ្សោយកំពុងប្រឈមមុខគឺកាន់តែគួរឱ្យព្រួយបារម្ភ។ សង្គ្រាមពាណិជ្ជកម្មនឹងជះឥទ្ធិពលអវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក Gavin Christopher Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ាអាមេរិកបានទាមទារឱ្យរដ្ឋបាលកាលីហ្វ័រញ៉ាបង្កើតទំនាក់ទំនងយុទ្ធសាស្ត្រថ្មីជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា "កាលីហ្វ័រញ៉ាមិនមែនជាទីក្រុងវ៉ាស៊ីនតោនទេ" ហើយថាគោលនយោបាយពន្ធគយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក "មិនតំណាងឱ្យឆន្ទៈរបស់ប្រជាជនអាមេរិកឡើយ" ។
អាមេរិកប្រកាសអនុវត្តគោលនយោបាយដែលហៅថា “ ពន្ធគយទៅវិញទៅមក ”ចំពោះដៃគូពាណិជ្ជកម្មទាំងអស់នៅថ្ងៃទី ២ ខែមេសា តាមម៉ោងតំបន់ភាគខាងកើតសហរដ្ឋអាមេរិក ។ ទង្វើរបស់អាមេរិកបាននាំឱ្យមានការថ្កោលទោសពីទូទាំងសកលលោកភ្លាមៗ ដៃគូពាណិជ្ជកម្មអាមេរិកជាច្រើនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងការប្រឆាំងយ៉ាងច្បាស់លាស់ ហើយបញ្ជាក់ថា នឹងចាត់វិធានការតបតវិញ ៕