ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ២០២៥ ឧស្សាហកម្មផលិតកម្មព័ត៌មានវិទ្យាអេឡិចត្រូនិករបស់ប្រទេសចិនបានកើនឡើងយ៉ាងឆាប់រហ័ស ការនាំចេញបន្តកើនឡើង ហើយនិន្នាការអភិវឌ្ឍន៍ជាទូទៅនៃឧស្សាហកម្មនេះគឺមានភាពល្អប្រសើរ។
ចាប់ពីចូលឆ្នាំ២០២៥មក តំបន់នានាបានបង្កើនការច្នៃប្រឌិតថ្មីនិងការសិក្សាស្រាវជ្រាវផ្នែកឧស្សាហកម្មផលិតកម្មព័ត៌មានវិទ្យាអេឡិចត្រូនិក។ទិន្នន័យថ្មីបំផុតបានបង្ហាញថា ពីខែមករាដល់ខែកុម្ភៈឆ្នាំ២០២៥ តម្លៃបន្ថែមនៃឧស្សាហកម្មផលិតកម្មព័ត៌មានវិទ្យាអេឡិចត្រូនិកដែលស្របតាមទំហំស្តង់ដាររបស់ប្រទេសចិនបានកើនឡើង១០.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ អត្រាកំណើនខ្ពស់ជាងផ្នែកឧស្សាហកម្មនិងផលិតកម្មបច្ចេកវិទ្យាខ្ពស់ក្នុងរយៈពេលដូចគ្នាត្រូវជា៤.៧%និង១.៥%ដោយឡែកពីគ្នា។
ទន្ទឹមនឹងនេះ ការនាំចេញបានងើបឡើងវិញជាបន្តបន្ទាប់។ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៥ ល្បឿនកំណើននៃទំហំតម្លៃទំនិញនាំចេញនៃឧស្សាហកម្មផលិតកម្មព័ត៌មានវិទ្យាអេឡិចត្រូនិកដែលស្របតាមទំហំស្តង់ដាររបស់ប្រទេសចិនបានកើនឡើង១០.៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។
បច្ចុប្បន្ន ស្តង់ដារអន្តរជាតិផ្នែកឧស្សាកម្មផលិតកម្មព័ត៌មានវិទ្យាអេឡិចត្រូនិកដែលបានលើកឡើងនិងកំណត់ដោយប្រទេសចិនមានចំនួនជាង១២០ខ កម្លាំងឥទ្ធិពលអន្តរជាតិនៃឧស្សាហកម្មនេះបានកើនឡើងជាបន្តបន្ទាប់៕