មជ្ឈមណ្ឌលភស្តុភារនិងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាមត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

CRI, April 7, 2025
Size:

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលភស្តុភារនិងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិនផែរាមបានប្រារព្ធធ្វើកាលពីព្រឹកថ្ងៃទី៥ ខែមេសា។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីនេះ ហើយកងទ័ពរំដោះប្រជាជនចិនក៏បានបញ្ជូនគណៈប្រតិភូចូលរួមផងដែរ។

នៅក្នុងពិធីសម្ពោធនេះ ភាគីចិននិងកម្ពុជាបានថ្លែងសុន្ទរកថារៀងៗខ្លួន ដោយសង្កត់ធ្ងន់ថា ការសាងសង់និងប្រើប្រាស់មជ្ឈមណ្ឌលនេះ គឺជាសមិទ្ធផលនៃការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះយោបល់ដោយស្មើភាពរវាងប្រទេសទាំងពីរ ដែលមានអំណោយផលដល់ការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងយោធានៃប្រទេសទាំងពីរ និងបំពេញកាតព្វកិច្ចអន្តរជាតិកាន់តែល្អនិងផ្តល់ផលិតផលសន្តិសុខសាធារណៈអន្តរជាតិ។ ភាគីទាំងពីរបានថ្លែងថា នឹងបន្តពួតដៃគ្នានិងវិវឌ្ឍរីកចម្រើនជាមួយគ្នា ដើម្បីពង្រឹងគ្រប់ជ្រុងជ្រោយនូវកិច្ចសហប្រតិបត្តិការលើវិស័យធ្វើសមយុទ្ធរួមនិងការហ្វឹកហ្វឺនរួម ការបណ្តុះបណ្តាលធនធានមនុស្ស បរិក្ខារនិងបច្ចេកទេសជាដើម ព្រមនិងពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងផ្នែកយោធារវាងចិននិងកម្ពុជាជាបន្តបន្ទាប់ ក្នុងន័យរួមគ្នាគាំពារសន្តិសុខ និងស្ថិរភាពក្នុងតំបន់។

ព្រមពេលជាមួយគ្នានេះ យោធាចិននិងកម្ពុជា បានរៀបចំព្រឹត្តិការណ៍ចាប់ផ្តើមធ្វើសមយុទ្ធរួម "នាគមាស-២០២៥" នៅក្នុងមជ្ឈមណ្ឌលនេះ ហើយបានរៀបចំឱ្យនាវានៃភាគីទាំងពីរ ធ្វើការហ្វឹកហ្វឺនអំពីទំនាក់ទំនងក្នុងដែនសមុទ្រ និងការហ្វឹកហ្វឺនឧបករណ៍ជាដើម៕