សម្ភារៈជំនួយមនុស្សធម៌បន្ទាន់លើកទី២សម្រាប់ជួយសង្គ្រោះគ្រោះរញ្ជួយដីដែលរដ្ឋាភិបាលចិនផ្តល់ជូនមីយ៉ាន់ម៉ាបានដឹកជញ្ជូនចេញទៅ

CRI, April 7, 2025
Size:

ព្រឹកថ្ងៃទី៣ ខែមេសា សម្ភារៈជំនួយមនុស្សធម៌បន្ទាន់លើកទី២សម្រាប់ជួយសង្គ្រោះគ្រោះរញ្ជួយដីដែលរដ្ឋាភិបាលចិនផ្តល់ជូនមីយ៉ាន់ម៉ាបានចាប់ផ្តើមដឹកជញ្ជូនចេញពីអាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង។សម្ភារៈជំនួយលើកទី២ រួមមានតង់ ភួយ  នំប៊ីសស្ទីន ទឹកសុទ្ធជាដើមដែលជាតម្រូវការបន្ទាន់ បានដឹកជញ្ជូនទៅកាន់ទីក្រុងYangonតាម យន្តហោះម៉ៅ។

តាមដំណឹងបានឱ្យដឹងថា សម្ភារៈជំនួយមនុស្សធម៌បន្ទាន់លើកទី១សម្រាប់ជួយសង្គ្រោះគ្រោះរញ្ជួយដីដែលរដ្ឋាភិបាលចិនផ្តល់ជូនមីយ៉ាន់ម៉ាបានដឹកទៅដល់មីយ៉ាន់ម៉ានាថ្ងៃទី៣១ ខែមីនា និងបានចែកជូនជនរងគ្រោះរួចរាល់ហើយ៕