វេទិកាអន្តរជាតិសម្រាប់សេវាកម្មច្បាប់”ខ្សែក្រវ៉ាត់និងផ្លូវ”សម្ពោធបើក

CRI, April 7, 2025
Size:

ថ្ងៃទី៣០ខែមីនាឆ្នាំ២០២៥ វេទិកាអន្តរជាតិសម្រាប់សេវាកម្មច្បាប់”ខ្សែក្រវ៉ាត់និងផ្លូវ”បានសម្ពោធបើកនៅទីក្រុងXiamenខេត្តFujian លោក Chen Wenqing សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិននិងជាលេខាធិការនៃគណៈកម្មាធិការនយោបាយនិងច្បាប់មជ្ឈិមចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា។

 លោក Chen Wenqing បានថ្លែងថា គោលបំណងនិងគោលដៅនៃគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់និងផ្លូវ”ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនគឺពង្រីកធំនូវ”ផ្លូវសុភមង្គល”ដែលអំណោយផលដល់បណ្តាប្រទេសនានាលើពិភពលោក។

លោកបានបន្តថា ភាគីចិនមានឆន្ទៈរួមជាមួយគ្រប់ភាគីនានា ពិគ្រោះពិភាក្សាបទដ្ឋាន បង្កើនយ៉ាងសកម្មនូវការតភ្ជាប់ផ្នែកច្បាប់ គោលនយោបាយនិងបទដ្ឋាន ដើម្បីផ្តល់ការធានាផ្នែកច្បាប់កាន់តែរឹងមាំសម្រាប់ការរួមគ្នាកសាង”ខ្សែក្រវ៉ាត់និងផ្លូវ”ធ្វើឱ្យ”ខ្សែក្រវ៉ាត់និងផ្លូវ”កាន់តែរុងរឿងនិងកាន់តែធំទូលាយ៕