រដ្ឋមន្ត្រីក្រសួងការបរទេសនៃបណ្តាប្រទេសអាស៊ានឯកភាពចាប់ដំណើរយន្តការឆ្លើយតបជាបន្ទាន់ដើម្បីទប់ទល់នឹងហេតុការណ៍រញ្ជួយដីនៅមីយ៉ាន់ម៉ានិងថៃ

CRI, April 3, 2025
Size:

      រដ្ឋមន្ត្រីក្រសួងការបរទេសនៃបណ្តាប្រទេសអាស៊ាននានាបានប្រជុំបន្ទាន់តាមប្រព័ន្ធវីដេអូនៅថ្ងៃទី ៣០ ខែមីនា ដែលបានឯកភាពចាប់ដំណើរយន្តការឆ្លើយតបជាបន្ទាន់ ដើម្បីបង្កើនការសម្របសម្រួលការងារចំពោះហេតុការណ៍រញ្ជួយដីក្នុងកន្លែងជាច្រើនរបស់មីយ៉ានម៉ានិងថៃ។

       យោងតាមសេចក្តីថ្លែងការណ៍ដែលផ្សាយបន្ទាប់ពីកិច្ចប្រជុំ  រដ្ឋមន្ត្រីក្រសួងការបរទេសនៃបណ្តាប្រទេសអាស៊ាននានាបានរំលឹកឡើងវិញនូវការគាំទ្រចំពោះមីយ៉ានម៉ានិងថៃ  ដោយសន្យានឹងផ្តល់ជំនួយមនុស្សធម៌ថែមមួយកម្រិតទៀតចំពោះតំបន់រងគ្រោះ  កិច្ចប្រជុំក៏បានឯកភាពចាត់ចែងក្រុមការងារឆ្លើយតបជាបន្ទាប់និងវាយតម្លៃអាស៊ាននិងចាប់ដំណើរប្រព័ន្ធដឹកទំនិញសង្គ្រោះបន្ទាន់អាស៊ាន ដែលសុទ្ធតែសម្របសម្រួលដោយមជ្ឈមណ្ឌលសង្គ្រោះមនុស្សធម៌អាស៊ាន អគ្គលេខាធិការអាស៊ាននឹងរាយការណ៍ពីដំណើរការថ្មីៗតាមកាលកំណត់៕