ថ្ងៃទី ៣០ ខែមីនា តាមម៉ោងក្នុងតំបន់ រដ្ឋមន្ត្រីនៃក្រសួងបេឡាសន្ដិសុខសង្គមនិងផ្តល់ជំនួយសង្គ្រោះរបស់មីយ៉ាន់ម៉ាបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅក្រុង Nay Pyi Taw ដោយថ្លែងថា ប្រទេសចិនបញ្ជូនក្រុមការងារសង្គ្រោះទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាបន្ទាន់ នេះបានឆ្លុះបញ្ចាំងពីមិត្តភាពរវាងចិននិងមីយ៉ាន់ម៉ា ។
លោកបានថ្លែងថា ថេរវេលាជួយសង្គ្រោះបន្ទាន់ក្រោយរញ្ជួយដីរួច គឺមានតម្លៃខ្លាំងណាស់ ។ ប្រទេសចិនមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការទប់ទល់នឹងគ្រោះមហន្តរាយបែបនេះ ជាពិសេសគឺប្រព័ន្ធជួយសង្គ្រោះដ៏មានប្រសិទ្ធភាពរបស់ខ្លួនបន្ទាប់ពីការរញ្ជួយដីនៅស្រុក Wenchuan គួរឱ្យកោតសរសើរ ។ បរិក្ខារវិជ្ជាជីវៈនិងបទពិសោធន៍ដែលប្រទេសចិនបាននាំមកបង្ហាញយ៉ាងពេញលេញនូវមិត្តភាពរវាងចិននិងមីយ៉ាន់ម៉ា ៕