វេទិកា Boao ស្វែងរកវិធីអភិវឌ្ឍន៍ថ្មីនិងឱកាសថ្មីសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការនៅអាស៊ី

CRI, April 2, 2025
Size:

    នៅថ្ងៃទី ២៨ ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំ ២០២៥ នៃវេទិកា Boao សម្រាប់អាស៊ីបានបិទបញ្ចប់  ក្នុងរយៈពេល  ថ្ងៃកន្លងទៅនេះ តំណាងប្រហែល ២០០០ រូបមកពីប្រទេសនិងតំបន់ជាង ៦០ បានជួបជុំគ្នានៅក្រុង Boao ខេត្ត Hainan ដែលសិ្ថតនៅតំបន់ឆ្នេរសមុទ្រនៃសមុទ្រចិនខាងត្បូងដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅនិងរួមគ្នាចែករំលែកគំនិតជុំវិញប្រធានបទ"រួមគ្នាត្រួសត្រាយអនាគតរបស់អាស៊ីក្នុងបរិបទបម្រែបម្រួលនិម្មាបនកម្មពិភពលោក" 

    តើត្រូវ"រួមគ្នា"ត្រួសត្រាយអនាគតរបស់អាស៊ីតាមរបៀបណា? ? ក្នុងនាមជាម្ចាស់ផ្ទះនៃវេទិកាលើកនេះ ប្រទេសចិនបានលើកឡើងសំណើបួនចំណុច ពោលគឺ បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការតាមរយៈការបង្កើនទំនុកចិត្ត ជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចតាមរយៈភាពបើកទូលាយនិងការរួមបញ្ចូលគ្នា ជំរុញវិបុលភាពនិងវឌ្ឍនភាពតាមរយៈការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះនិងគាំពារសុខសន្តិភាពនិងស្ថិរភាពតាមរយៈការរួមរស់ដោយសន្តិសហវិជ្ជមានដែលធ្វើឱ្យអង្គប្រជុំចាប់អារម្មណ៍យ៉ាងទូលំទូលាយ 

    ឆ្នាំនេះគឺជាខួបទី ១០ ឆ្នាំដែលភាគីចិនបានលើកឡើងនូវគំនិតស្តីពីការកសាងសហគមន៍រួមវាសនារបស់អាស៊ី  ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាភាគីនានា ការកសាងសហគមន៍រួមវាសនារបស់អាស៊ីទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដំណើរវិវឌ្ឍនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ត្រូវបានជំរុញយ៉ាងប្រាកដប្រជា បណ្តាញតភ្ជាប់គ្នាកាន់តែមានសុក្រឹតភាពជាបន្តបន្ទាប់ អនុបាតនៃសេដ្ឋកិច្ចអាស៊ីក្នុងចំណោមសេដ្ឋកិច្ចសកលបានកើនឡើងដោយនឹងនរ ស្របពេលដែលសម្រេចបាននូវការអភិវឌ្ឍរបស់ខ្លួន អាស៊ីក៏បានរួមចំណែកដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍរួមរបស់ពិភពលោកផងដែរ  ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា ទោះបីជាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកមានសភាពកាន់តែធ្ងន់ធ្ងរក៏ដោយ ក៏អាស៊ីនៅតែក្លាយជា"ប្រភពកម្លាំងចលករ"និង"ម៉ាស៊ីនលំនឹង"នៃកំណើនសកលដដែល 

    ទិន្នន័យបានបង្ហាញថា នៅឆ្នាំ ២០២៤ សហគ្រាសទុនបរទេសដែលបង្កើតឡើងថ្មីនៅប្រទេសចិនមានចំនួនជិត  ម៉ឺនសហគ្រាស បានកើនឡើង , ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២៣  ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ អត្រាទទួលប្រាក់ចំណេញនៃការវិនិយោគផ្ទាល់របស់ពាណិជ្ជករបរទេសនៅប្រទេសចិនប្រហែលជា  ភាគរយដែលស្ថិតក្នុងចំណាត់ថ្នាក់នាំមុខគេលើពិភពលោក 

    ក្នុងអំឡុងពេលរៀបចំធ្វើវេទិកានេះ អង្គប្រជុំជាច្រើនបានថ្លែងថា ប្រទេសចិនមិនត្រឹមតែមានទីផ្សារទ្រង់ទ្រាយធំប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កប់នូវកម្លាំងចលករថ្មីដូចជា ការអភិវឌ្ឍបៃតងនិងបញ្ញាសិប្បនិម្មិតជាដើម  ទិន្នន័យក៏បានបញ្ជាក់ពីចំណុចនេះផងដែរ ពោលគឺ នៅឆ្នាំ ២០២៤ ចំនួនស្នើសុំប៉ាតង់អន្តរជាតិតាម«សន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកប៉ាតង់»(PCT)របស់ចិនបានលើសពី  ម៉ឺនច្បាប់ដែលត្រូវជា១ភាគ៤នៃចំនួនស្នើសុំសរុបនៅទូទាំងពិភពលោក ហើយសន្ទស្សន៍នវានុវត្តន៍សកលរបស់ចិនត្រូវលើកកម្ពស់ដល់លេខរៀងទី ១១ 

    "ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍរបស់ពិភពលោកនាពេលអនាគត" នេះគឺជាការវាយតម្លៃរបស់លោក Carl F.Fey សាស្ត្រាចារ្យផ្នែកយុទ្ធសាស្ត្រនៃវិទ្យាស្ថានពាណិជ្ជកម្មដែលបានរស់នៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំ  ក្នុងរដូវផ្ការីកឆ្នាំនេះ ទីក្រុង Boao មិនត្រឹមតែបានបង្ហាញពីចំណីចក្ខុខាងគំនិតដែលសម្របទៅតាមបម្រែបម្រួលនិងស្វែងរកបម្រែបម្រួលទៅកាន់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏បានបញ្ជាក់ពីការរំពឹងទុករបស់ពិភពលោកចំពោះប្រទេសចិនផងដែរ៖ក្នុងបរិបទបច្ចុប្បន្នដែលភាពប្រាកដប្រជារឹតតែក្លាយជា"ទំនិញដ៏កម្រ"ជាសាកល ប្រទេសចិនដែលបើកទូលាយរឹតតែធំឡើងៗនឹងបំពេញបន្ថែមនូវស្ថិរភាពក្នុងពិភពលោកដែលកំពុងស្ថិតក្នុងភាពរង្គោះរង្គើនិងច្របូកច្របល់ជាបន្តបន្ទាប់ ហើយទីនេះគឺជាគោលដៅពេញនិយមសម្រាប់ទុនបរទេសធ្វើការវិនិយោគនិងប្រកបអាជីវកម្មនិងជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជានិច្ច៕