កិច្ចប្រជុំប្រចាំឆ្នាំ ២០២៥ នៃវេទិកា Boao សម្រាប់អាស៊ីបានប្រារព្ធធ្វើនៅក្រុង Boao ខេត្ត Hainan ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែមីនា ។ លោក Guy Ryder អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានក្នុងវេទិកានេះថា វេទិកា Boao សម្រាប់អាស៊ីបានផ្តល់នូវលំហសុវត្ថិភាពដែលប្រកបដោយភាពបើកទូលាយនិងបរិយាប័ន្នសម្រាប់កិច្ចសន្ទនា ។ បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិកំពុងប្រឈមនឹងបញ្ហាសាកល្បងជាច្រើន ប៉ុន្តែប្រទេសចិនបាននិងកំពុងគាំទ្រយ៉ាងមុតមាំនូវពហុភាគីនិយមព្រមទាំងបានលើកឡើងនូវគំនិតផ្តួចផ្តើមសកលធំៗចំនួនបីដែលបានបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំ ៕