អតីតអនុប្រធាននៃធនាគារពិភពលោកថ្លែងថា៖ជំរុញការធ្វើសកលភាវូបនីយកម្មដែលកាន់តែប្រកបដោយបរិយាបន្ន

CRI, April 1, 2025
Size:

   លោក Ian Goldin អតីតអនុប្រធាននៃធនាគារពិភពលោកនិងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Oxford អង់គ្លេសបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាននៅទីក្រុង Boao ខេត្ត Hainan ថា បណ្តាប្រទេសនានាត្រូវបង្កើនកិច្ចសហការថែមមួយកម្រិតទៀតដើម្បីជំរុញការធ្វើសកលភាវូបនីយកម្មដែលកាន់តែប្រកបដោយបរិយាបន្ននិងកសាងប្រព័ន្ធពាណិជ្ជកម្មកាន់តែយុត្តិធម៌ ហើយមិនត្រូវធ្វើឱ្យអ្នកធ្វើអនុត្តរភាពដឹកនាំប្រព័ន្ធពាណិជ្ជកម្មពិភពលោកទេ 

    លោក Ian Goldin បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ភាពជាអ្នកដឹកនាំសកលរបស់សហរដ្ឋអាមេរិកកំពុងថមថយចុះ ចំណែកសារសំខាន់នៃអឺរ៉ុប អាស៊ីនិងកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុបនិងអាស៊ីក្នុងសេដ្ឋកិច្ចសកលត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់