ក្រុមជួយសង្គ្រោះនៃប្រទេសចិនបានជួយសង្គ្រោះមនុស្សចាស់ម្នាក់ ដែលបានជាប់គាំងអស់រយៈពេលជិត ៤០ ម៉ោងដោយជោគជ័យនៅក្រុងNaypyidawប្រទេសមីយ៉ាន់ម៉ា

CRI, March 31, 2025
Size:

        នៅពេលវេលាម៉ោង៥ ព្រឹកថ្ងៃទី ៣០ ខែមីនា តាមម៉ោងក្នុងតំបន់ ក្រុមជួយសង្គ្រោះនិងវេជ្ជសាស្ត្រ ខេត្តយូណាន នៃប្រទេសចិនបានរុករកនិងជួយសង្គ្រោះមនុស្សចាស់ម្នាក់ ដែលបានជាប់គាំងអស់រយៈពេលជិត ៤០ ម៉ោងដោយជោគជ័យនៅមន្ទីរពេតទ្យ Ottara Thiri នៃក្រុងNaypyidawប្រទេសមីយ៉ាន់ម៉ា  នេះគឺជាអ្នករងគ្រោះទីមួយដែលក្រុមជួយសង្គ្រោះចិនបានជួយសង្គ្រោះ បន្ទាប់ពីក្រុមជួយសង្គ្រោះខេត្តយូណាន នៃប្រទេសចិន បានធ្វើដំណើរទៅដល់តំបន់រងគ្រោះរញ្ជួយដីនៃប្រទេសមីយ៉ាន់ម៉ា ។

         សូមបញ្ជាក់ថា  នៅពេលវេលាប្រហែលម៉ោង៧ ព្រឹកថ្ងៃទី ២៩ ខែមីនា តាមម៉ោងក្នុងតំបន់ ត្រឹមតែ១៨ម៉ោងបន្ទាប់ពីកើតមានគ្រោះរញ្ជួយដីកម្រិត៧,៩រិច្ឆទ័រនៅប្រទេសមីយ៉ាន់ម៉ា  ក្រុមជួយសង្គ្រោះនិងវេជ្ជសាស្ត្រ ខេត្តយូណាន នៃប្រទេសចិនដែលមានសមាជិកចំនួន៣៧រូប ក៏បានធ្វើដំណើរទៅដល់ក្រុងរ៉ុងហ្គូន នៃប្រទេសមីយ៉ាន់ម៉ា ដែលជាក្រុមជួយសង្គ្រោះអន្តរជាតិទីមួយដែលបានធ្វើដំណើរទៅដល់ប្រទេសមីយ៉ាន់ម៉ា៕