លោក Min Aung Hlaingអ្នកដឹកនាំនៃប្រទេសមីយ៉ាន់ម៉ាបានថ្លែងសុន្ទរកថានៅប្រព័ន្ធសារព័ត៌មានមីយ៉ាន់ម៉ាថា គ្រោះរញ្ជួយដីដែលកើតនៅតំបន់ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ២៨ ខែមីនា បានបណ្តាលឱ្យមនុស្សចំនួន១៤៤នាក់ស្លាប់បាត់បង់ជីវិត និង ៧៣២នាក់ទៀតរងរបួស ។
តាមទិន្នន័យថ្មីបំផុតដែលរដ្ឋបាលក្រុងបាងកកនៃប្រទេសថៃចេញផ្សាយនៅយប់ថ្ងៃទី ២៨ ខែមីនា តាមម៉ោងក្នុងតំបន់ឱ្យដឹងថា គ្រោះរញ្ជួយដីខ្លាំងដែលកើតនៅតំបន់ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ានៅថ្ងៃដដែល បានបណ្តាលឱ្យក្រុងបាងកកនៃប្រទេសថៃមានមនុស្ស១០នាក់ស្លាប់បាត់បង់ជីវិត និង១៦នាក់ទៀតរងរបួស បច្ចុប្បន្ននេះ នៅតែមានមនុស្សចំនួន១០១នាក់បាត់ខ្លួនដដែល ការងាររុករកនិងជួយសង្គ្រោះបាននិងកំពុងដំណើរការជាបន្តទៀត ។
ព្រឹកព្រលឹមថ្ងៃទី ២៩ ខែមីនា តាមម៉ោងក្នុងតំបន់ ក្រុមជួយសង្គ្រោះនិងវេជ្ជសាស្ត្រ ខេត្តយូណាន នៃប្រទេសចិនដែលមានសមាជិកចំនួន៣៧រូប បានធ្វើដំណើរទៅដល់ក្រុងរ៉ុងហ្គូន នៃប្រទេសមីយ៉ាន់ម៉ា ដោយបាននាំយកនូវសម្ភារៈជួយសង្គ្រោះជាបន្ទាន់ ។ ក្រុមជួយសង្គ្រោះនៃប្រទេសចិន ជាក្រុមជួយសង្គ្រោះអន្តរជាតិទីមួយដែលបានធ្វើដំណើរទៅដល់ប្រទេសមីយ៉ាន់ម៉ា ៕