លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារសួរសុខទុក្ខចំពោះលោក Min Aung Hlaing អ្នកដឹកនាំនៃប្រទេសមីយ៉ាន់ម៉ាអំពីហេតុការណ៍រញ្ជួយដីនៅមីយ៉ាន់ម៉ា

CRI, March 31, 2025
Size:

    នៅថ្ងៃទី ២៩ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារសួរសុខទុក្ខចំពោះលោក Min Aung Hlaing អ្នកដឹកនាំនៃប្រទេសមីយ៉ាន់ម៉ាអំពីហេតុការណ៍រញ្ជួយដីនៅមីយ៉ាន់ម៉ា 

    លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលទទួលដំណឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងបានកើតឡើងនៅប្រទេសមីយ៉ាន់ម៉ាដែលបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតនិងរងរបួសនិងការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ខ្ញុំសូមតាងនាមរដ្ឋាភិបាលនិងប្រជាជនចិន សម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះស្លាប់បាត់បង់ជីវិតនិងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះត្រង់ចំពោះគ្រួសាររបស់ជនរងគ្រោះ អ្នករងរបួសនិងប្រជាជននៅតំបន់រងគ្រោះរញ្ជួយដី  ភាគីចិនរីករាយផ្តល់ជំនួយសង្គ្រោះដ៏ចាំបាច់ដល់ប្រទេសមីយ៉ាន់ម៉ាដើម្បីគាំទ្រប្រជាជននៅតំបន់រងគ្រោះរញ្ជួយដីយកឈ្នះលើការលំបាកនិងស្តារឡើងវិញនូវស្រុកកំណើតរបស់ខ្លួនក្នុងពេលឆាប់ៗ