ឥណ្ឌូណេស៊ីសម្រេចចិត្តចូលរួមធនាគារអភិវឌ្ឍន៍ថ្មី ដើម្បីជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិតាមរយៈបរិវត្តកម្ម

CRI, March 28, 2025
Size:

      លោកPrabowoប្រធានាធិបតីឥណ្ឌូណេស៊ីបានថ្លែងនៅថ្ងៃទី២៥ខែមីនាថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសម្រេចចិត្តចូលរួមធនាគារអភិវឌ្ឍន៍ថ្មីជាផ្លូវការ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍និងស្ថាប័នពហុភាគី ហើយជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិតាមរយៈបរិវត្តកម្ម ។

      លោកPrabowo បានប្រកាសពីការសម្រេចចិត្តនេះ បន្ទាប់ពីជួបពិភាក្សាជាមួយ លោកស្រីRousseffប្រធានធនាគារអភិវឌ្ឍន៍ថ្មីនៅថ្ងៃដដែលនោះ។ លោកបានសង្កត់ធ្ងន់ថា ការចូលរួមធនាគារអភិវឌ្ឍន៍ថ្មីនឹងមានអំណោយផលដល់ការពន្លឿនការអភិវឌ្ឍតាមរយៈបរិវត្តកម្មរបស់ប្រទេសឥណ្ឌូណេស៊ី។

      លោកស្រី Rousseff បានថ្លែងថា ទិសដៅអភិវឌ្ឍន៍របស់ឥណ្ឌូណេស៊ីគឺបន្ស៊ីគ្នាខ្លាំងជាមួយនឹងវិស័យវិនិយោគសំខាន់ៗរបស់ធនាគារអភិវឌ្ឍន៍ថ្មី ហើយភាគីទាំងពីរមានលំហសហប្រតិបត្តិការដ៏ធំទូលាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍និងការដឹកជញ្ជូនទំនិញ ការតភ្ជាប់ឌីជីថល និងការធ្វើបរិវត្តកម្មថាមពលជាដើម៕