ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន៖ ជំរុញភាពបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅរវាងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្មតាមរយៈ៤វិស័យ

CRI, March 27, 2025
Size:

       ក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍនៃប្រទេសចិនឆ្នាំ២០២៥ ដែលបើកធ្វើនៅថ្ងៃទី២៣ ខែមីនា លោក Li Lecheng លេខាធិការនៃគណៈកម្មការបក្សក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានថ្លែងថា ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិននឹងក្តាប់ជាប់ភារកិច្ចគន្លឹះស្តីពីការសម្រេចបានឧស្សាហូបនីយកម្មបែបថ្មី ជំរុញយ៉ាងប្រាកដប្រជានូវការអភិវឌ្ឍដោយបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅរវាងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្ម ជំរុញការផ្លាស់ប្តូរជាបន្តបន្ទាប់រវាងកម្លាំងចលករថ្មីនិងកម្លាំងចលករចាស់ដោយនឹងនរ ក៏ដូចជាពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ។

        លោក Li Lecheng បានថ្លែងថា ប្រទេសចិនមានប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញ ទិដ្ឋភាពប្រើប្រាស់សម្បូរបែប ទីផ្សារទ្រង់ទ្រាយធំ និងធនធានមនុស្សច្រើនកុះករ ដែលបានផ្តល់ជាវេទិកាសហប្រតិបតិ្តការដ៏ទូលំទូលាយសម្រាប់ការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្មនិងបច្ចេកវិទ្យាអន្តរជាតិ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានផ្តល់ផលិតផលគុណភាពខ្ពស់ដែលប្រកបដោយភាពវៃឆ្លាត បៃតងនិងកាបូនទាបដល់អ្នកប្រើប្រាស់ជាតិនិងអន្តរជាតិ ហើយបានជំរុញឱ្យនាំចេញសមិទ្ធផលច្នៃប្រឌិតថ្មីលើវិស័យបញ្ហាសិប្បនិម្មិតជាដើមទៅកាន់បរទេស ដែលបានបំពេញបន្ថែមកម្លាំងចលករថ្មីដល់ភាពរុងរឿងនៃសេដ្ឋកិច្ចសកល ៕