លោកXi Jinpingប្រធានរដ្ឋចិនបានប្តេជ្ញាចិត្តក្នុងការជំរុញការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមករវាងអរិយធម៌នានា បង្កើនការជឿទុកចិត្តនិងការយោគយល់ជាសកល ដើម្បីដាក់មូលដ្ឋានគ្រឹះអរិយធម៌ដ៏រឹងមាំសម្រាប់ការកសាងសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ។
លោកXi Jinpingបានលើកឡើងជាលើកដំបូងនូវគំនិតផ្តួចផ្តើមអរិយធម៌សកលនៅក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងបក្សកុម្មុយនីស្តចិននិងគណបក្សនយោបាយពិភពលោកដែលបានធ្វើឡើងនៅខែមីនា ឆ្នាំ២០២៣។ លោកបានអំពាវនាវឱ្យភាគីនានារួមគ្នាផ្តួចផ្តើមការគោរពភាពចម្រុះនៃអរិយធម៌ គុណតម្លៃរួមរបស់មនុស្សជាតិ យកចិត្តទុកដាក់ចំពោះការបន្តស្នងនិងការច្នៃប្រឌិតថ្មីនៃអរិយធម៌ និងធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជនលើផ្ទៃអន្តរជាតិយ៉ាងសកម្ម ដើម្បីផ្តល់នូវដំណោះស្រាយនិងថាមពលអរិយធម៌របស់ប្រទេសចិន ដល់ការជំរុញវឌ្ឍនភាពអរិយធម៌របស់មនុស្សជាតិ និងការសម្រេចបាននូវវិបុលភាពរួម។
ចាប់តាំងពីការលើកឡើងនូវគំនិតផ្តួចផ្តើមអរិយធម៌សកលមក លោកបានបន្តលើកឡើងនូវគំនិតផ្តួចផ្តើមនិងផែនការសកម្មភាពបន្ថែមទៀត ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរអរិយធម៌ពិភពលោក។
សន្និសីទអន្តរជាតិអំពី “ការឈ្វេងយល់អំពីប្រទេសចិន”និងវេទិកាLiangzhu ដើម្បីកសាងវេទិកាសម្រាប់ការផ្លាស់ប្តូរនិងកិច្ចសន្ទនារវាងមអរិយធម៌ផ្សេងៗគ្នា, បានធ្វើការជាមួយបណ្តាប្រទេសដែលចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដើម្បីលើកកម្ពស់ការការពារបេតិកភណ្ឌវប្បធម៌និងរួមគ្នាការពារកំណប់ទ្រព្យនៃអរិយធម៌មនុស្សជាតិ, ជំរុញយន្តការBRICSនិងអង្គការសហប្រតិបត្តិការសៀងហៃឱ្យមានស្ថិរភាពនិងយូរអង្វែង, ធ្វើឱ្យមានសុក្រឹតភាពនូវវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក និងវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ជាដើម ដើម្បីបង្កើតជាគំរូនៃការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនានៃអរិយធម៌ផ្សេងៗគ្នា, បើកឆ្នាំទេសចរណ៍ចិន-បរទេស ពិធីបុណ្យវប្បធម៌និងពិធីបុណ្យសិល្បៈរបស់យុវជន កសាងមជ្ឈមណ្ឌលរៀនសូត្រគ្នាទៅវិញទៅមករវាងអរិយធម៌ចិន-ក្រិក និងវិទ្យាស្ថានសិក្សាស្រាវជ្រាវអរិយធម៌បុរាណចិន កសាងស្ពានមិត្តភាពនិងការយល់ដឹង ដើម្បីចាក់បញ្ចូលថាមពលអរិយធម៌ទៅក្នុងការអភិវឌ្ឍនិងវិបុលភាពរួម៕