តំណាងចិនអធិប្បាយពីទស្សនៈសិទ្ធិមនុស្សរបស់ចិននិងប្រឆាំងការធ្វើឱ្យសិទ្ធិមនុស្សក្លាយទៅជាបញ្ហានយោបាយ ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

CRI, March 25, 2025
Size:

លោក Chen Xu តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិនៅក្រុងGenevaនិងអង្គការអន្តរជាតិផ្សេងទៀតនៅប្រទេសស្វីសបានថ្លែងសុន្ទរកក្នុងកិច្ចប្រជុំលើកទី៥៨នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិកាល ពីថ្ងៃទី២០ខែមីនា ដោយបានអធិប្បាយពីទស្សនៈសិទ្ធិមនុស្សរបស់ចិននិងប្រឆាំងការធ្វើឱ្យសិទ្ធិមនុស្សក្លាយទៅជាបញ្ហានយោបាយ ។

 លោក Chen Xu បានគូសបញ្ជាក់ថា មានតែអនុវត្តយ៉ាងប្រាកដប្រជានូវពហុភាគីនិយម ប្រកាន់ខ្ជាប់នូវទស្សនៈសិទ្ធិមនុស្សដ៏ត្រឹមត្រូវ ធ្វើកិច្ចសហប្រតិបត្តិការសន្ទនាប្រកបដោយលក្ខណៈស្ថាបនា ទើបអាចជំរុញនិងការពារបុព្វហេតុសិទ្ធិមនុស្ស។ មានប្រទេសមួយចំនួន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងក្រោមលេសសិទ្ធិមនុស្ស ធ្វើស្តងដារពីរ បង្កើតការប៉ះទង្គិចនិងប្រឈមមុខដាក់គ្នា  អនុវត្តដោយផ្តេសផ្តាសនូវការដាក់ទណ្ឌកម្មឯកតោភាគី  ពួកគេមើលមិនឃើញបញ្ហារំលោភសិទ្ធិមនុស្សរបស់ខ្លួន បែរជាចាត់ទុកខ្លួនថាជា “ចៅក្រមសិទ្ធិមនុស្ស” រិះគន់ស្ថានការណ៍សិទ្ធិមនុស្សរបស់ប្រទេសផ្សេងៗតាមទំនើងចិត្ត បានបំផ្លាញកេរ្តិ៍ឈ្មោះយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិយ៉ាងធ្ងន់ធ្ងរ។

លោក Chen Xu បានថ្លែងទៀតថា ប្រទេសចិនប្រកាន់ខ្ជាប់ជារហូតនូវទស្សនៈសិទ្ធិមនុស្សដែលតម្កល់ទុកប្រជាជនជាស្នូល ចាត់ទុកការគាំពារផលប្រយោជន៍របស់ប្រជាជនជាចំណុចចាប់ផ្តើម និងចំណុចបញ្ចប់ជាមូលដ្ឋាន៕