នាព្រឹកថ្ងៃទី ២៣ ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិនបានបើកធ្វើនៅទីក្រុងប៉េកាំង ។ វេទិកាលើកនេះនឹងបើកធ្វើរយៈពេលពីរថ្ងៃក្រោមប្រធានបទ"បញ្ចេញកម្លាំងចលករសម្រាប់ការរអភិវឌ្ឍយ៉ាងពេញលេញ រួមគ្នាជំរុញកំណើនសេដ្ឋកិច្ចសកលប្រកបដោយស្ថិរភាព"។ ភ្ញៀវកត្តិយសជាតិនិងអន្តរជាតិនឹងធ្វើការផ្លាស់ប្តូរនិងពិភាក្សាមតិយោបល់អំពីប្រធានបទដូចជា គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងកំណើនសេដ្ឋកិច្ច កំណែទម្រង់ដើម្បីជំរុញសន្ទុះកំណើនថ្មី ការជំរុញការប្រើប្រាស់និងពង្រីកតម្រូវការក្នុងស្រុក ការជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីជាមួយនឹងការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិតប្រកបដោយបរិយាប័ន្ន និងផ្តល់ផលប្រយោជន៍ជាទូទៅ។ អ្នកតំណាងបរទេសជាង ១០០ នាក់មកពីអង្គការអន្តរជាតិ ក្រុមហ៊ុនឆ្លងដែនដែលជាក្រុមហ៊ុនលំដាប់កំពូល ៥០០ លើពិភពលោក និងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មពិភពលោកបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកនេះ។