ពិធីសម្ពោធព្រឹត្តិការណ៍អបអរសាទរកម្មវិធី "សប្តាហ៍ ឡានឆាង-មេគង្គ" ឆ្នាំ ២០២៥ ប្រារព្ធនៅក្រុងឆឹងទូ

lmcchina.org, March 24, 2025
Size:

នៅថ្ងៃទី ១៨ ខែមីនា ពិធីសម្ពោធព្រឹត្តិការណ៍អបអរសាទរកម្មវិធី "សប្តាហ៍ ឡានឆាង-មេគង្គ" ឆ្នាំ ២០២៥ បានប្រារព្ធឡើងនៅទីក្រុងឆឹងទូ ក្រោមប្រធានបទ "ឡានឆាង-មេគង្គដ៏ចម្រុះពណ៌ ជួបជុំគ្នានៅស៊ីឈួន"។ មន្ត្រីការទូតនៃស្ថានអគ្គកុងស៊ុលប្រទេសថៃប្រចាំទីក្រុងឆឹងទូ អ្នកទទួលខុសត្រូវនៃការិយាល័យកិច្ចការបរទេសសាលារដ្ឋបាលប្រជាជន និងមន្ទីរអប់រំខេត្តស៊ីឈួន ព្រមទាំងតំណាងគ្រូបង្រៀន និងនិស្សិតបរទេសមកពីសាកលវិទ្យាល័យឆឹងទូ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ឆ្នាំ ២០២៥ គឺជាខួបលើកទី ១០ នៃការបង្កើតកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ហើយអំឡុងថ្ងៃទី ១៧ ដល់ទី ២៣ ខែមីនា គឺជា "សប្តាហ៍ ឡានឆាង-មេគង្គ" លើកទី ៨។ តាមការណែនាំបានឱ្យដឹងថា ព្រឹត្តិការណ៍អបអរសាទរកម្មវិធី "សប្តាហ៍ ឡានឆាង-មេគង្គ" ឆ្នាំ ២០២៥ ដែលរៀបចំក្រោមប្រធានបទ "ឡានឆាង-មេគង្គដ៏ចម្រុះពណ៌ ជួបជុំគ្នានៅស៊ីឈួន"នេះ នឹងត្រូវបានប្រារព្ធឡើងពីពេលនេះរហូតដល់ខែមេសា ដែលរួមមានសកម្មភាពថតវីដេអូខ្លី ថតរូប ពិណ័រណ៍រឿងនិទាន ការបោះជំរំផ្លាស់ប្តូរយុវជនប្រទេសឡានឆាង-មេគង្គ និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ពិធីបុណ្យសង្ក្រាន្តប្រទេសថៃ។ ក្នុងចំណោមនោះ ការបោះជំរំផ្លាស់ប្តូរយុវជនឡានឆាង-មេគង្គ នឹងអញ្ជើញយុវជនមកពីប្រទេសទន្លេឡានឆាង-មេគង្គឱ្យមកទស្សនាខេត្តស៊ីឈួន ដើម្បីអនុវត្តសកម្មភាពសិក្សាភាសាចិន ការស្រាវជ្រាវនិងការពិភាក្សា ការស្រាវជ្រាវពីបេតិកភណ្ឌវប្បធម៌អរូបី ការសូត្រកំណាព្យ និងទស្សនាតំបន់ទេសចរណ៍-វប្បធម៌។